អតីតជំទាវទី១អាមេរិក ទទួលមរណភាពនៅអាយុ៩២ឆ្នាំ

3252
ចែករម្លែក

អតីតជំទាវទី១អាមេរិក លោកស្រី បាបារ៉ា ប៊ូស បានលាចាកលោកកាលពីថ្ងៃអង្គារទី១៧មេសានៅអាយុ៩២ឆ្នាំ ដោយបង្កអោយមានការសម្តែងការគោរពចំពោះស្រ្តីជាមេគ្រួសាររបស់ជនសាធារណរដ្ឋរូបនេះដែលធ្លាប់បានបំរើការនយោបាយកំពូល។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកចច អេច ដាប់បលយូ ប៊ូស បាននិយាយថា”អតីតជំទាវទី១អាមេរិក បាបារ៉ា ភៀស ប៊ូស បានលាចាកលោកកាលពីថ្ងៃអង្គារ ទី១៧មេសា ឆ្នាំ២០១៨នៅអាយុ៩២ឆ្នាំ។

បាបារ៉ា ប៊ូសត្រូវបានគេចាត់ទុកជាដុំថ្មនៅកណ្តាលនៃគ្រួសារនយោបាយដ៏លេចធ្លោបំផុតរបស់អាមេរិក ក្នុងនាមជាភរិយារបស់ប្រធានាធិបតីមួយរូប និងជាម្តាយរបស់លោកចច ដាប់បលយូ ប៊ូស និងលោកជេប ប៊ូស ដែលជាអតីតប្រធានាធិបតីនិងអតីតអភិបាលរដ្ឋផ្លរីដា។

លោកស្រីបានជួបស្វាមីនៅអាយុ១៦ឆ្នាំពេលលោកស្រីនៅជាសិស្សសាលាម្នាក់និងលោកប៊ូសជានិស្សិតនៅសាលាត្រៀមមួយនៅរដ្ឋម៉ាសាជូសេត។ពួកគេបានរៀបការនៅឆ្នាំ១៩៤៥ខណៈលោកសម្រាកពីសេវាយោធាសម័យសង្រ្គាម ក្នុងនាមជានាយទាហានជើងទឹក។អ្នកទាំងពីរមានកូន៦នាក់។

ជាជំទាវទី១ចាប់ពីឆ្នាំ១៩៨៩ដល់១៩៩៣ លោកជំទាវបានផ្តោតលើការចេះអានចេះអក្សរជាសកលនិងបានបង្កើតមូលនិធិមួយសំរាប់ការចេះអក្សរក្នុងគ្រួសារ។

ចំពោះមរណភាពនេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរបាបារ៉ា ប៊ូស ថាជា”អ្នកគាំទ្រគ្រួសារអាមេរិក” ខណៈការចូលរួមសម្តែងមរណទុក្ខនិងការគោរពកំពុងហូរចូល៕ដោយ៖វាសនា

អតីតជំទាវទី១អាមេរិក បាបារ៉ា ប៊ូស ជាមួយកូនប្រុស ចច ដាប់បលយូ ប៊ូស ថតនៅឆ្នាំ១៩៩២