អតីតតារាបង្ហាញម៉ូត Playboy ចង់ប្រឡូកនយោបាយដើម្បីផ្តួលនាយករដ្ឋមន្ត្រីអសមត្ថភាពអូស្ត្រាលី ក្រោយទីក្រុងកំណើតរបស់នាងត្រូវភ្លើងព្រៃលេបបាត់

168
ចែករម្លែក

អ្នកពន្លត់អគ្គីភ័យនៅរដ្ឋញូវសៅវែល ដែលទើបជួយសម្រាលបន្ទុកដោយទឹកភ្លៀងនៅតំបន់ខ្លះ បាននិងកំពុងពន្លត់ភ្លើងព្រៃដ៏សន្ធោរសន្ធៅនៅផ្នែកជាច្រើននៃប្រទេសអូស្ត្រាលី។ ភ្លើងព្រៃបានឆាបឆេះទូទាំងប្រទេសអូស្ត្រាលីអស់ជាច្រើនខែ ដោយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញទាំងជីវិតសត្វនិងមនុស្ស។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ត្រូវគេស្តីបន្ទោសរហូតមកថាប្រើយុទ្ធវិធីពន្យារពេលទាំងក្នុងការទប់ស្កាត់ភ្លើងព្រៃនិងក្រោយភ្លើងព្រៃឆេះរួច ខណៈដែលមនុស្សរាប់សិបនាក់ស្លាប់ ផ្ទះរាប់ម៉ឺនខ្នងឆេះម៉ត់ និង សត្វកម្រជាច្រើនលានក្បាលបានងាប់ ក្នុងនោះរួមទាំងខ្លាឃ្មុំកូឡាផងដែរ​ ដែលងាប់ស្ទើរដាច់ពូជ។

អតីតតារាបង្ហាញម៉ូតឱ្យទស្សនាវដ្តី Playboy នាង អាសស្រា យូច (Azzra Hughes) ដែលមានកំណត់ត្រាញៀនកូកាអ៊ីន កំពុងពិចារណាប្រជែងតំណែងនាយករដ្ឋមន្ត្រីជាមួយលោកម៉ូរីសុន។

មេធាវីរបស់នាងឈ្មោះ ខាំបែល ម៉ាក ខាល់លុម បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្រៅតុលាការថា “ដោយសារស្រុកកំណើតរបស់នាង គឺក្រុងកូបាហ្គោ ត្រូវភ្លើងឆេះ នាងបាននិយាយថានាយករដ្ឋមន្ត្រីធ្វើកិច្ចការតិចតួចណាស់សម្រាប់រឿងភ្លើងឆេះព្រៃនេះ ហើយនាងកំពុងពិចារណាចូលប្រឡូកនយោបាយដូច្នេះនាងនឹងអាចធ្វើឱ្យមានការផ្លាស់ប្តូរដោយខ្លួននាងតែម្តង”។

យោងតាមរបាយការណ៍ព័ត៌មានមួយបានឱ្យដឹងថា ទីក្រុងកូបាហ្គោបានឆេះធ្ងន់ធ្ងរនៅថ្ងៃចូលឆ្នាំសកលដោយសារភ្លើងព្រៃ ដែលប្រែក្លាយផ្នែកភាគច្រើននៃទីក្រុងទៅជាផេះ។ នាងយូចខឹងនឹងនាយករដ្ឋមន្ត្រីខ្លាំងណាស់ និង មានបំណងពិតប្រាកដក្នុងការចាប់អាជីពនយោបាយ៕ ដោយ៖ កញ្ញាដាលីស

នាង អាសស្រា យូច ចង់ប្រឡូកនយោបាយដើម្បីផ្តួលម៉ូរីសុន