អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប បដិសេធការចោទប្រកាន់ពុករលួយ

3114
ចែករម្លែក

លោក ណាជីប រ៉ាហ្សាក់ អតីតមេដឹកនាំម៉ាឡេស៊ីដែលមានរឿងអាស្រូវនេះ កាលពីថ្ងៃអាទិត្យទី២០ឧសភាបានបដិសេធថាលោកមិនបានក្លែងបន្លំលួចលុយមូលនិធិសាធារណៈទេ ហើយបានធ្វើការតវ៉ាប្រឆាំងអំពីរបៀបដែលលោកត្រូវបានប្រពឹត្តមកលើ ចាប់តាំងពីលោកបានបាត់បង់អំណាច ដោយការបរាជ័យក្នុង
ការបោះឆ្នោត។

ខណៈដែលប្រឈមមុខនឹងការអង្កេតអំពើពុករលួយកាន់តែខ្លាំងឡើងនោះ លោក ណាជីប រ៉ាហ្សាក់ បានជំរុញឱ្យគណបក្សនយោបាយរបស់លោក តស៊ូប្រយុទ្ធប្រឆាំង បន្ទាប់ពីគណបក្សរបស់លោក ត្រូវបានផ្តួលរលំនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៩ ខែឧសភាដោយក្រុមចម្រុះនយោបាយដែលបានផ្តោតលើការចោទ
ប្រកាន់ប្រឆាំងលោក។

ក្នុងអំឡុងពេលស្ថិតនៅមណ្ឌលបោះឆ្នោតមួយនៅទីក្រុងPekan ដែលលោកបានតំណាងរាប់ទសវត្សរ៍លោកត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រគណបក្សរបស់លោកនោះ។ លោក ណាជីប រ៉ាហ្សាក់ អាយុ៦៤ឆ្នាំនេះបាននិយាយថា ” ខ្ញុំមិនក្លែងបន្លំលួចលុយប្រជាជននោះទេ ។ ខ្ញុំបានត្រៀមខ្លួនដើម្បីប្រគល់អំណាច បានយ៉ាងល្អ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើបែបនេះ ខ្ញុំមិនត្រូវបានប្រព្រឹត្តឱ្យបានត្រឹមត្រូវនោះទេ ” ។

លោក ណាជីប រ៉ាហ្សាក់ ត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ី នៅពេលដែលរដ្ឋាភិបាលថ្មីនេះស៊ើបអង្កេតលើការចោទប្រកាន់ដែលថាលោកបានចូលរួមក្នុងការក្លែងបន្លំយកលុយរាប់ពាន់លានដុល្លារពីមូលនិធិលុយរដ្ឋ”1MDB “នៅក្នុងការឃុបឃិតដ៏ធំក្នុងការក្លែងបន្លំប្រាក់និងការលាងលុយ។

កាលពីសប្ដាហ៍មុន ប៉ូលីសបានរឹបអូសយក អ្វីដែលពួកគេហៅថា ជាលុយសុទ្ធគ្រឿងអលង្ការ និងវត្ថុទំនើបៗជាច្រើន ពីផ្ទះរបស់លោក៕ដោយ៖សុខា/sn

ណាជីប រ៉ាហ្សាក់ ត្រូវបានស្វាគមន៍ក្នុងពេលចុះទៅមណ្ឌលឈរឈ្មោះរបស់លោក