អតីតមន្ត្រី​បក្សប្រឆាំង​និង​សកម្មជន​ចំនួន​១១​នាក់​សុំ​ការសន្តោស​ពីស​ម្តេច​តេ​ជោ

955
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ចំនួន​១០​នាក់ (​សរុប​ចំនួន​១១​នាក់​) បានធ្វើ​លិខិត​សុំ​ការសន្តោស​ប្រោសប្រណី​ពី​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទូលថ្វាយព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកខ្លួន​​។ លិខិត​សុំ​អន្តរាគមន៍​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ​។​

​អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ទាំង​១១​នាក់ ដែល​កំពុងតែ​ជាប់ពន្ធនា​គារ​ព្រៃ​ស មានដូចជាៈ ១.​លោក មា​ជ សុវណ្ណារ៉ា ។ ២.​ឃិន ជំរឿន ។ ៣.​លោក​នាង សុ​ឃុន ។ ៤.​លោក សាន គីមហេង​។​៥.​លោក​សាន សីហៈ ។ ៦.​លោក​អ៊ុក ពេជ្រ​សំណាង ។ ៧.​លោក​ទេព ណារិន​។ ៨.​លោក​អឿ ណា​រិ​ទ្ធ ។ ៩.​លោក​អាន បឋម ។ ១០.​លោក​កែ ឃី ។ ១១.​ស៊ុ ពុទ្ធិ ។

​មន្ត្រី និង​សកម្មជន​បក្ស​ទាំង​១១​នាក់​ដែល​បាន​ជាប់ឃុំ​ជាង​៣​ឆ្នាំ​មកនេះ បាន​រៀបរាប់​តាមរយៈ​លិខិត​នេះ​ថា “​យើងខ្ញុំ​ទាំងអស់គ្នា មានការ​សោកស្តាយ​ចំពោះ​ការចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ (​ក្បែរ​ស្ពាន​នាគ​) ដែល​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​មិនបាន​ពិចារណា​ឱ្យបាន​ដិតដល់ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ … យើងខ្ញុំ​ទាំងអស់គ្នា សូម​សន្យាថា ចាប់ពី​ថ្ងៃ​តទៅ យើងខ្ញុំ​ទាំងអស់គ្នា មិន​ន​ចូលរួម​បាតុកម្ម​ណាមួយ ឬ​ធ្វើ​សកម្ម​ភា​ណាមួយ​ដោយ​គ្មាន​ការពិចារណា​បែបនេះ​ឡើយ​។ យើងខ្ញុំ​ទាំងអស់គ្នា​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់​នានា ព្រមទាំង​ចូលរួម​ការពារ​នូវ​សន្តិភាព ដែល​សម្តេច​តេ​ជោ ខិតខំ​កសាងបាន​យ៉ាង​លំបាក​មួយ​នេះ ឲ្យ​បាន​គង់វង្ស​ជានិច្ច​និរន្ត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​”​។​

​ជាមួយគ្នានេះ លោកមា​ជ សុវណ្ណារ៉ា ក៏បាន​សន្យាថា ថា លោក​នឹង​ដក​បណ្តឹង​គ្រប់​ស្ថាប័ន ឬ​តុលាការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​លោក​បានដាក់​នាពេល​កន្លងមក​។​

​សូម​រំលឹកថា លោក មា​ជ សុ​ណ្ណា​រ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទ​ចោទថា ជា​អ្នកដឹកនាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤​។ ជាមួយគ្នានេះ នៅមាន​សកម្មជន​គណ​បក្ស ១០​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូចគ្នានេះដែរ​ក្នុង​ថ្ងៃ​បន្តបន្ទាប់​៕ ​/សរន