អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ជិត​៤០០០​នាក់​និង​ពិធី​បំពាក់​មេដាយ​ការពារជាតិ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ទិវា​អតីត​យុទ្ធ​កម្ពុជា​២១​មិថុនា​

1011
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣​ឧសភា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាននិងកំពុង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីត​យុទ្ធ​កម្ពុជា​២១​មិថុនា និង​ពិធី​បំពាក់​មេដាយ​ការពារជាតិ ជូន​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ជិត​៤០០០​នាក់​នៅ​មជ្ឈមណ្ឌល​មហោស្រប​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​
​ពិធី​នេះ​បានធ្វើ​ឡើង ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ​នាយរង​សេនាធិការ​ចម្រុះ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ទាំង​១២​ខណ្ឌ​សរុប​ជិត​៤០០០​នាក់​៕

#