អតីតយុទ្ធជន​គ្មាន​ផ្ទះសំបែង​អរ​ស្ទើរ​ហោះ ដ្បិត​នៅ​សុខៗ​មហាសេដ្ឋី​ចិត្តធម៌​ឱ្យ​ឡាន​ថ្មី​

245
ចែករម្លែក

​អតីតយុទ្ធជន​ម្នាក់​នៃ​កងទ័ព​អាម៉េរិក​ដែល​គ្មាន​ផ្ទះសំបែង​សម្រាប់​រស់នៅ​ឱ្យ​សមរម្យ នឹង​គេ បាន​ជួប​រឿង​អព្ភូតហេតុ​អស្ចារ្យ​ក្នុង​ជីវិត​កាលពី​ថ្ងៃ​ច័ន្ទ ទី​១២ ខែសីហា នៅពេល មហាសេដ្ឋី​ចិត្តធម៌​វ័យក្មេង​ម្នាក់​ធ្វើដំណើរ​ជិត ២.០០០ គីឡូ​ដី​ដើម្បី​យក​កូនសោ​ឡាន ថ្មី​មក​ប្រគល់ឱ្យ​គាត់​ជា​កាដូ​។

មហាសេដ្ឋី​ជំនួញ​វ័យ ៣១ ឆ្នាំ ប៊ី​ល ផាល់ (Bill Pulte) មកពី​រដ្ឋ​មី​ឈី​ហ្គែ​ន បាន​ប្រាប់ DailyMailTV នៅ​ក្រុង​ញូ​វ​អ័​រលី​ន (New Orleans) ថា គាត់​បាន​ជិះ​យន្តហោះ​ពី​ទីក្រុង ឌី​ថ្រ​យ (Detroit) ដើម្បី​យក​កូនសោ​ឡាន​ថ្មី​ជូន​ជា​កាដូ​ដល់​អតីតយុទ្ធជន​កំសត់ ហូ​រ៉េ​ស ស្កុ​ត (Horace Scott)​។

សូមបញ្ជាក់ថា លោក ហូ​រ៉េ​ស ស្កុ​ត បាន​ចូល​បម្រើកងទ័ព​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨២ ហើយ​ពេលនេះ​គាត់​កំពុងតែ​ប្រឹង​សន្សំ​លុយ​ដើម្បី​រើ​ចូលទៅ​រស់នៅក្នុង​អា​ផាត​មិនដែល​រដ្ឋ​ទើប​ចែក​ឱ្យ​។
​ ​
​លោក ហ្គ្រេ​ឈិន ស្មី​ត (Gretchen Smith) ជា​អតីតយុទ្ធជន​ក្នុង​ជួរ​ទ័ពអាកាស​ដែល បាន​បង្កើត​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មានឈ្មោះ Code of Vets ដើម្បី​ជួយ​ដល់ អតីតយុទ្ធជន​ដូចគ្នា បាន​ឃើញថា លោក ហូ​រ៉េ​ស ស្កុ​ត ក្រីក្រ​លំបាក​ពេក​គាត់​ក៏បាន ស្នើ​សុំឱ្យ​មហាសេដ្ឋី​ចិត្តធម៌​ជួយ ហើយក៏​បាន​ដូច​ចិត្ត​។
​ ​
​លោក ហូ​រ៉េ​ស ស្កុ​ត អរ​ស្ទើរតែ​ហោះ​ទៅហើយ ដែល​នៅ​សុខៗ​មាន​គេ​ជូន​ឡាន​ថ្មី បែបនេះ​។ គាត់​និយាយ​ដោយ​ក្ដីរំភើប​ឥតឧបមា​ថា “​ពេលនេះ​ខ្ញុំ​អរ​រក​អ្វី​និយាយ មិន​ចេញ​ទេ​។ នេះ​ជា​កាដូ​ធ្លាក់​ពី​ឋានសួគ៌​”៕ ប្រែ​សម្រួលៈ ខុម

#