អតីតយុទ្ធជន​ទទួល​ផ្ទះ​១​ខ្នង​និង​គ្រួសារ​កងទ័ព​ចំនួន ៣០​គ្រួសារ​បានទទួល​អំណោយ​

855
ចែករម្លែក

ដោយ : ប​.​ជ័យ/បន្ទាយមានជ័យ ៖ អតីតយុទ្ធជន​ទទួល​ផ្ទះ​១​ខ្នង​និង​គ្រួសារ​កងទ័ព​ចំនួន ៣០​គ្រួសារ​បានទទួល​អំណោយ​នាយករដ្ឋមន្ត្រី​តាមរយះ​កូនប្រុស​ច្បង​និង​មេ​កងពលតូច​ថ្មើរជើង​លេខ​៥១​និង​មេ​អ្ខេ​ត្ត​បន្ទាយមានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​នៃ​កង​យោពល​ខេមរៈភូមិន្ទ នឹង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​ជា​កូនប្រុស​ច្បង​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៊ោ​ន​បិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​សន​ជ័យ

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី​កងពលតូច​លេខ​៥១ និង​សហការី​បាន​ចូលរួម​ប្រគល់​ផ្ទះ​ចំនួន​១​ខ្នង​នោះ​។​

​អតីតយុទ្ធជន​ឈ្មោះ ឈុន ខេ ភេទ​ប្រុស អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មា​នេះ័​យ បានទទួល​ផ្ទះ​ដែលមាន​ទំហំ ៦​ម៉ែត្រ​×៨​ម៉ែត្រ នោះ​។​

​មន្ត្រី​យោធា ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ហៃ​ទី​៧​ឧសភា ថា :​ឱកាស​នោះ ក៏មាន​ចែក​អំណោយ​សម្តេច​ជូន​ដល់​គ្រួសារ​កងទ័ព​ចំនួន ៣០​គ្រួសារ ដោយ ក្នុង​១​គ្រួសារ​ទទួលបាន អង្ក ១​កា​រ៉ុង មុង ១ សារុង ១ និង​ថវិការ ១០០.០០០​រៀល ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​បាន​មាន​ប្រសា​ស​ន៌ កន្លងមក​សម្តេច​តែងតែ​យកចិត្តទុកដាក់​ដល់ អតីតយុទ្ធជន​ដូចជា​ផ្តល់​ទាំង​គ្រឿងឧបភោគ​និង​បរិភោគ , វ​ជួយ​សាងសង់​ផ្ទះ​។​ល​។​ឲ្យ​ដល់​អភិ​តៈ​យុទ្ធជន​មិនដែល​ដាច់​ព្រោះ​សំអាងថា​អភិ​តៈយុទ្ធ​ជន​ជា​កំលាំង​កន្លងមក​៕B