អតីតយុទ្ធជន ក្រីក្រនៅស្រុកបវេល​​១គ្រូសារទទូលបានផ្ទះ១ខ្នងពីសមា​​គម​អតីតយុទ្ធជនកម្ពុជា​

101
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ សមាគមអតីតយុទ្ធជន កម្ពុជាស្រុកបវេលដឹកនាំ ដោយលោក វរសេនីយ៍ទោ ញឹក លួ ប មេបញ្ជាការផ្នែក សឹក រង ស្រុកបវេលរួម ដំណើរ ដោយ លោក អនុប្រធាន ទាំង ៣, លោក ប្រធានកិត្តិយស សាខា ឃុំ រួម និង អាជ្ញាធរ ដែន
ដីសរុប ចំនួន២៥ នាក់កាលពី ថ្ងៃទី៣ខែកុម្ភៈឆ្នាំ ២០២០ បានដឹកនាំក្រុមការងារអតីតយុទ្ធជន កម្ពុជាស្រុក ប វេ លបាន ចុះជួយ លើក ផ្ទះ ចំនួន ១ ខ្នងជូន ដល់ អតីតយុទ្ធជន ជា និវត្តន៍ជន រស់នៅក្នុង ឃុំ ប វេ លស្រុកបវេល ខេត្តបាត់ដំបង ដែលគ្មានលទ្ធភាពសាងសង់ផ្ទះដោយ
ខ្លួនឯង។

លោក វរសេនីយ៍ទោ ញឹក លួ ប មេបញ្ជាការ ផ្នែក សឹក រង ស្រុក បាន ឲ្យ ដឹងថាផ្ទះ ដែល ត្រូវ សាងសង់ នា ថ្ងៃនេះ មាន ទំហំ(៤ ម៉ែត្រគុណ៦ ម៉ែត្រ ) ត សំយាប ក្រោយ ទំហំ (៣ ម៉ែត្រគុណ២.៥ ម៉ែត្រ ) ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី រៀប ការ៉ូ បាត និង រៀប ជញ្ជាំង ឥដ្ឋ កំពស់ ១ ម៉ែត្រ ( ក្នុង គំរោង )។

លោកប្រធានសមាគមបានឱ្យដឹងថានេះជា ខ្នង ផ្ទះ ទី ១៧៣ អំណោយ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ផ្ទះមួយ ខ្នងនេះ ត្រូវបាន សាងសង់ ជូន ដល់ អតីតយុទ្ធជន មានសភាពក្រីក្រឈ្មោះ ឯក សំអន អត្តលេខ RA11001500 ជា និវត្តន៍ជន ភេទ ប្រុសអាយុ ៦២ ឆ្នាំដែលមាន ជីវភាព ទីទ័លក្រពុំមាន ទីជម្រក សមរ ម្យ ស្ថិតនៅ ក្នុងភូមិ សាមគ្គីឃុំ ប វេ លស្រុក ប វេ ល ខេត្តបាត់ដំបង។

ជាមួយគ្នានោះដែរកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានជួយចាក់ដីបាតផ្ទះ១ឡានតម្លៃ៥ម៉ឺនរៀលផងដែ៕B/