អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់គុក ៤២ ឆ្នាំ ស្របពេល​ប្រភព​មួយ​អះអាងថា លោកស្រី​យី​ង​ឡាក់​រត់​ចេញពី​ប្រទេស​ថៃ​ហើយ​

1019
ចែករម្លែក

​តុលាការក្រុង​បាងកក​បាន​កាត់ទោស​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​ឱ្យ​ជាប់គុក ៤២ ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​សីហា​បន្ទាប់ពី​បាន​រកឃើញថា​គាត់​មាន​កំហុស​ពីបទ​ក្លែងបន្លំ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល រវាង​ថៃ​និង​ចិន​។​

​សាលក្រម​ក្នុង​រឿងក្តី​ប្រឆាំងនឹង​លោក ប៊ុន​សុង ថេរី​យ៉ា​ភី​រុម (Boonsong Teriyapirom) បាន​កើតឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ខក​ខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​សម្រាប់​សាលក្រម​ក្នុង​រឿងក្តី​អំពី​ការធ្វេសប្រហែស​មួយ​ប្រឆាំងនឹង​លោកស្រី​ជុំវិញ​គម្រោង​ទិញ​អង្ករ​ដូចគ្នា ដែល​រដ្ឋាភិបាល​លោកស្រី​បាន​ណែនាំ​កាលពី​ឆ្នាំ ២០១១ ។​

​ប្រភព​ដែល​ជិតស្និទ្ធ​នឹង​លោកស្រី​យី​ង​ឡាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​បាត់​ហើយ​។ កាលពី​ថ្ងៃ​សុក្រ​តុលាការ​កំពូល​បានចេញ​ដីកាចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​ផងដែរ​។​

​ចៅក្រម​បាន​និយាយថា “​លោក​ប៊ុន​សុង ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៤២ ឆ្នាំ​”​។​

​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ថៃ​បាន​និយាយថា កិច្ចព្រមព្រៀង​ដែល​ប្រកាស​ដោយ​លោក​ប៊ុន​សុង​បាន​បណ្តាលឱ្យមាន​ការខាតបង់​យ៉ាងច្រើន​ដល់​រដ្ឋ​ហើយ​ថា​អង្ករ​ត្រូវបាន​លក់​ក្នុងស្រុក​ហើយ​មិន​ត្រូវបាន​នាំចេញ​ដូច​រដ្ឋាភិបាល​របស់លោក​ស្រី​យី​ង​ឡាក់​អះអាង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ុន​សុង ថេរី​យ៉ា​ភី​រុ ជាប់គុក ៤២ ឆ្នាំ ស្របពេល​លោកស្រី​យី​ង​ឡាក់ រត់ចោលស្រុក