អតីត​កុលសម្ព័ន្ធ​ភ្នំ​ស៊ីសាច់​មនុស្ស​ឆ្អើរ​សាកសព​ដូនតា និង​កាត់​ម្រាមដៃ​ស្រីៗ​រាល់ពេល មាន​អ្នកស្លាប់​

407
ចែករម្លែក

ទាំងនេះ​ជា​រូបភាព ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​ពិត​របស់​អតីត​កុលសម្ព័ន្ធ​ភ្នំ​ស៊ីសាច់​មនុស្ស ដែល​កាត់​ម្រាមដៃ​របស់​ស្រីៗ​រាល់ពេល​មាន​អ្នកស្លាប់ និង​ឆ្អើរ​សាកសព​ដូនតា​រាល់ថ្ងៃ ដើម្បីឱ្យ​ក្លាយជា​ម៉ាំ​មី​។
​ ​
​កុលសម្ព័ន្ធ​ដា​នី (Dani) រស់នៅក្នុង​ជ្រលង​បា​លាម (Baliem Valley) ដ៏​ដាច់ស្រយាល​ក្នុង​ខេត្ត ប៉ា​ពួ​ខាងលិច (West Papua) ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ត្រូវបាន​រកឃើញ​ដំបូង​គេ​បង្អស់​ដោយ អ្នកវិទ្យាសាស្ត្រ​បស្ចិមប្រទេស​ម្នាក់​កាលពី ៨០ ឆ្នាំមុន​។
​ ​
​ប្រពៃណី​ចម្លែកៗ​របស់​ក្រុម​កុលសម្ព័ន្ធ​នេះ​បាន​ចាប់​ចាប់ផ្តើម​កាលពី ២៥០ ឆ្នាំមុន ក្នុងនោះ​រួម មានការ​លាប​ខ្លាញ់ជ្រូក​ឆ្អើរ​សាកសព​ដូនតា និង​ការប្រើ​ពូថៅ​ដុំថ្ម​កាត់​ចុង​ម្រាមដៃ​របស់​ស្ត្រី កុលសម្ព័ន្ធ​ម្នាក់ រាល់ពេល​នាង​បាត់បង់​សាច់ញាតិ​ជិត​ផងដែរ​។
​ ​
អ្នក​ថតរូប ហ្គៀ​ន​លូ​កា ជី​អូ​ឌី​នី (Gianluca Chiodini) វ័យ ៤១ ឆ្នាំ​និយាយថា គាត់​បាន​ចំណាយ ពេល​ជាច្រើន​ថ្ងៃ​ដើម្បី​ថត​ផ្តិត​យក​ទិដ្ឋភាព នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កុលសម្ព័ន្ធ​ភ្នំ​នេះ​។

តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម