អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក អូ​ស្ការ ដេ​ឡា​ហូ​យ៉ា មាន​គម្រោង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​

791

​អ្នក​ប្រដាល់​ជនជាតិ​អាមេរិក​ដ៏​ល្បីល្បាញ​រូបនេះ​ជឿជាក់ថា ការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់គាត់​គឺ​ស្មើគ្នា​ជាមួយ​តារាចម្រៀង កេ​ន​យ៉េ វេស​។ លោក​បាន​បញ្ជាក់ថា​លោក​បាន​បង្កើត​ក្រុម​មួយ​ដើម្បី​ស្វែងយល់ថា​តើ​ការ​ប្រជែង​តំណែង​ប្រធានាធិបតី “​សម​ហេតុផល​” ឬ​អត់​។​

​លោក អូ​ស្ការ ដេ​ឡា​ហូ​យ៉ា ដែលជា​កំពូល​អ្នក​ប្រដាល់​អាជីព​ចូលនិវត្តន៍​របស់​អាមេរិក​បានបង្ហាញ​ពី​ផែនការ “​ដ៏​ហ្មត់ចត់​” ជាច្រើន​ដើម្បី​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​។ គាត់​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ TMZ Sports ថា “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា ប្រសិនបើ​កេ​ន​យ៉េ វេស អាចធ្វើ​វា​បាន ហើយ​ប្រកាស​និង​ព្រលយ​ប្រាប់​ពិភពលោក​ថា​គាត់​ប្រហែលជា​ចង់បាន​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ណាមួយ ហេតុ​អី​មិន​អាចជា​ខ្ញុំ​?”​។​

​លោក​បានលើកឡើង​ពី​ហេតុផល​ជាច្រើន​សម្រាប់​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ដោយ​បន្ថែមថា​លោក​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ប្រមូលផ្តុំ​ក្រុម​ជំនាញ​ដើម្បី​ពិនិត្យ​មើលថា​តើ​យុទ្ធនាការ​បែបនេះ​សម​ហេតុផល​ឬ​អត់​។​

​អូ​ស្កា ដេ​ឡា​ហូ​យ៉ា​និយាយថា “​ខ្ញុំ​ធ្លាប់​ដឹង​ជាច្រើន​ឆ្នាំ​មកហើយ​ចាប់តាំងពី​ខ្ញុំ​ក្លាយជា​អ្នក​ប្រដាល់​អាជីព ខ្ញុំ​មាន​មនុស្ស​រាប់លាន​នាក់​ប្រាប់​ខ្ញុំ​ថា មើលចុះ​ហេតុអ្វី​បានជា​អ្នក​មិន​ធ្វើជា​អ្នកតំណាង​? ហេតុ​អី​បានជា​អ្នក​មិន​ក្រោកឈរឡើង និង​មាន​សំឡេង​ធំ​ជាង​នេះ​? ហើយ​ច្បាស់​ណាស់ សំឡេង​ដ៏​ធំ​បំផុត​ដែល​អ្នក​អាច​ទទួលបាន គឺ​ក្លាយជា​ប្រធានាធិបតី​”​។​

​អ្នក​ប្រដាល់​និង​ជា​អ្នក​ផ្សព្វផ្សាយ​ក្បាច់​ប្រដាល់​ចម្រុះ​ក្របខ័ណ្ឌ MMA អាយុ ៤៥ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រុម​របស់គាត់​ត្រឡប់មកវិញ​ជាមួយ​លទ្ធផល​វិជ្ជមាន​ល្អៗ គាត់​នឹង​ចាប់ផ្តើម​យុទ្ធនាការ​របស់គាត់​ភ្លាម​៕ ដោយ៖ កញ្ញាដាលីស

លោក អូ​ស្ការ ដេ​ឡា​ហូ​យ៉ា