អតីត​គ្រូបង្វឹក​: ឆេ​ល​ស៊ី​នឹងធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឆេ​ម​ពាន​លី​ក រដូវ​កាល​ក្រោយ​

801
ចែករម្លែក

កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) បាន​ព្រមាន​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ថា លោក​អាច​នឹង​មានការ ពិបាក​នៅ​រដូវ​កាល​ក្រោយ បើ​ផ្អែកលើ​កម្លាំង​បច្ចុប្បន្ន​ក្នុង​ក្រុម​ឆេ​ល​ស៊ី​។

​លោក អែន​សេ​ឡូត​ទី បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម Bayern Munich ធ្លាប់ធ្វើ បានល្អ​កាល​ដឹកនាំ​ឆេ​ល​ស៊ី ដោយ​រកបាន​ពាន​ពីរ​កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​ត្រូវបាន បណ្តេញចេញ​នៅ​ឆ្នាំ​បន្ទាប់​ក្រោយពី​ឆេ​ល​ស៊ី បាន​ត្រឹម​លេខ​រៀង​ទី​២​។

​ទោះបីជា​យ៉ាងណា​នៅពេលនេះ លោក អែន​សេ​ឡូត​ទី ជឿថា លោក កុន តេ ពិតជា​អាចធ្វើ​បានល្អ ជាង​លោក​ឆ្ងាយ​ណាស់ បន្ទាប់ពី​ឆេ​ល​ស៊ី​បាន​ចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​កីឡាករ​សំខាន់ៗ​ដូចជា អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ និង​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត របស់​ក្លឹប​នេះ​។

​ស្របពេល​នឹងមាន​កីឡាករ​ថ្មី​បន្ថែមទៀត​ចូលរួម ឆេ​ល​ស៊ី កំពុង​តាម ប្រមាញ់​កីឡា​ករបី​រូប​ផ្សេងទៀត នៅមុន​ពេល​បិទ​រដូវ​កាល​ទិញដូរ​នៅ​ថ្ងៃទី​៣១ ខែសីហា​។ ឆេ​ល​ស៊ី​មាន​ទំនុកចិត្ត​ខ្ពស់​នៅពេលនេះ​។

​នៅពេល​សួរថា តើ​លោក កុន​តេ អាច​នឹង​លើក​ពាន​ឆេ​ម​ពាន​លី​កនៅ​រដូវ កាល​ក្រោយ​? លោក អែន​សេ​ឡូត​ទី បាន​និយាយ​បែប​កំប្លែង​ថា “ ខ្ញុំ​គិតថា គាត់​មិនអាច​លើក​ពាន​ឆេ​ម​ពាន​លី​ក​ទេ​។ ខ្ញុំ​មិន​ប្រាថ្នា​ឲ្យ​គាត់​លើក​ពាន​នេះ​ទេ ប៉ុន្តែ​ឆេ​ល​ស៊ី​នឹង​ក្លាយជា​ក្រុម​ខ្លាំង​មួយ​នៅ​ឆេ​ម​ពាន​លី​ក​។ ជា​ក្រុម​ល្អ​មួយ​”​។

​លោក​បន្តថា “​ឆ្នាំមុន​គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ឆេ​ល​ស៊ី​និង លោក កុន​តេ​។ គាត់​អាច​កែប្រែ​ស្មារតី កីឡាករ និង​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​។ អ្វីៗ​គ្មាន​បញ្ហា​ទេ​”​។

​ចំណែក​លោក កុន​តេ វិញ​ហាក់ដូចជា​ដាក់ខ្លួន​ហើយ​លោក​និយាយ​ខ្លី​ថា “​ខ្ញុំ​គិតតែ​ម្យ៉ាង​គត់​គឺ​ខ្ញុំ​ត្រូវ ធ្វើ​ការងារ​។ ខំប្រឹង​ធ្វើការ​ងារ​ជាមួយ​កីឡាករ ដើម្បី ត្រៀម​សម្រាប់​រដូវ​កាល​ក្រោយ​”​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ ២០១៧​បាន​ឲ្យ ដឹងថា ក្រុម​ឆេ​ល​ស៊ី​គ្រោង នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​Bayern នៅ​ថ្ងៃ​អង្គារ សម្រាប់ ការប្រកួត​ដណ្តើមពាន International Champions Cup មុន​រដូវ​កាល​ថ្មី ចូល មកដល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)
#