អតីត​ជើងឯក​រត់ប្រណាំង យូ​សេន បូល បោះបង់​ក្តី​សុបិន​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​

314
ចែករម្លែក

យូ​សេន បូល (Usain Bolt) នឹងមិន​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៀត​ទេ​។ ជើងឯក​រត់ ប្រណាំង​អូឡាំពិក​៨​សម័យកាល​រូបនេះ​បាន​ហ្វឹកហាត់​ជាមួយ ក្លិប Central Coast Mariners នៅ​ក្របខណ្ឌ Australian A-League អស់​រយៈពេល​ពីរ​ខែ​កាលពី​ឆ្នាំមុន​។​
​ ​
ប៉ុន្តែ​ស្តេច​រត់ប្រណាំង​រូបនេះ​បាន​ចាកចេញ​កាលពី​ខែវិច្ឆិកា ពីព្រោះ​ក្លឹប​នេះ​មិន​អាចមាន ការគាំទ្រ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​កិច្ចសន្យា​លេង​បែប​អាជីព​ដល់ បូល នោះទេ​។​
​ ​
បូល បាន​និយាយថា “​វា​ពិតជា​សប្បាយរីករាយ ស្របពេល​វា​បានបញ្ចប់​ទៅវិញ​។ ខ្ញុំ​មិន​ចង់ និយាយថា យើង​ដោះស្រាយ​មិនបាន​ត្រឹមត្រូវ​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា​វា​ដំណើរការ​ទៅមុខ​មិន ស្របតាម​អ្វីដែល​យើង​ចង់បាន​”​។​
​ ​
បូល បាន​បន្តថា “​អ្នករស់នៅ​ហើយ​អ្នករៀន​សូត្រ​។ វា​គឺជា​បទពិសោធ​ល្អ​។ ខ្ញុំ​ពិតជា​ពេញចិត្ត ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​មួយ​”​។ បូល វ័យ​៣២​ឆ្នាំ​មកពី​ប្រទេស​ហ្សា​ម៉ា​អ៊ី​ករ​កបាន​២​គ្រាប់ ក្នុងការ​បង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម Mariners ក្នុងជំនួប​មិត្តភាព​។​
​ ​
បូល ធ្លាប់​ហ្វឹកហាត់​ជាមួយ​ក្លឹប​មួយចំនួន​នៅ​ន័​រ​វ៉េ​ស​និង​អាល្លឺម៉ង់​ប៉ុន្តែ​ម្ចាស់​ឯតទគ្គ​កម្ម​រត់​ចម្ងាយ ១០០​ម៉ែត្រ​និង​២០០​ម៉ែត្រ​រូបនេះ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន​ប​ន្ត​ទៀត​។ បូល បាន​ចូល​និវត្ត​ពី​កីឡាករ​អត្តពលកម្ម​នៅ​ឆ្នាំ​២០១៧៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ជើងឯក​រត់ប្រណាំង យូ​សេន បូល (Usain Bolt)