អតីត​តារាចម្រៀង លាន អា​ហ្វ្រី​ល​គីនីន ស្ងាត់ៗ​មានកូន​រៀបការ​បាត់

293
ចែករម្លែក

ភ្នំពេញ​៖ អតីត​តារាចម្រៀង​លោក លាន អា​ហ្វ្រី​ល​គីនីន ក្រោយ​ស្ងាត់​ពី​ពិភព​សិល្បៈ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ក៏​លេចមុខ​លេច​មាត់ ធ្វើ​កម្មវិធី​ធំដុំ​ដោយ​រៀបចំ​មង្គលការ​កូនប្រុស​របស់លោក ក្រោម​វត្តមាន​តារា​ល្បីៗ​និង​អ្នកជំនួញ​ព្រម​មន្ត្រីរាជការ​តូចធំ​ជាច្រើន​មក​អបអ​។​

​ពិធី​មង្គល​នោះ​ត្រូវបាន​គេ​ដឹងថា បានរៀបចំ​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ លោក លាន អា​ហ្វ្រី​ល​គីនីន​បានរៀបចំ​ឲ្យ​កូន ប្រុស​ដែល​ពេញកំលោះ​របស់លោក​ឱ្យ មាន​ភរិយា​ត្រឹមត្រូវ ខណៈ​កម្មវិធី​ពិសេស​នេះ​មាន​វត្តមាន​តារា​ល្បីៗ ជាច្រើន​ដួង​បាន​ចូល​។ ជាមួយ គ្នា​នោះ​គឺ​លេចលឺ​ឃើញ​តារា​ជាច្រើន​នាំគ្នា​ហៅ​លោក សុទ្ធតែជា “​ឧកញ៉ា​” ​ដែល​ធ្វើឱ្យ​អ្នកសារព័ត៌មាន​ជាច្រើន​ក្នុង​កម្មវិធី​នាំគ្នា​ចាប់ អារម្មណ៍ ខណៈ​អតីត​តារាចម្រៀង​រូបនេះ​បាន​បាត់​មុខ​ពី​ពិភពលោក​សិល្បៈ​ជិត​២០​ឆ្នាំ​រហូត​កូនប្រុស​ពេញកំលោះ​មានគូស្រករ​។

​ក្រុម​តារា​ល្បីៗ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ហែរ​ជំនូន​រៀបចំម​ង្គ​ការ​តាម​ប្រពៃណី​ខ្មែរ​នៅ ពេល​ព្រឹក​នោះ បាន​ឆ្លៀត​បង្ហើប​ឱ្យ​រស្មី​កម្ពុជា​ឱ្យដឹងថា លោក លាន អា​ហ្វ្រី​ល​គីនីន ការពិតជា​អ្នកមាន​ស​ង្ងំ​លាក់ខ្លួន​ជា​យូរ​មកហើយ​មិនចេះ​អួតអាង​បង្ហាញ​ទ្រព្យសម្បត្តិ ឬ បង្អួត​ភាព​ហ៊ឺរ​ហារ ជា​អ្នកមាន​ឡើយ​។ បរម​ងារ​ជា “​ឧកញ៉ា​” នេះ​ត្រូវបានតែងតាំង​មក​យូរ​គ្រាន់តែ​លោក​ធ្វើ​ធម្មតាៗ និង ខ្លះ​គ្មាន​អ្នកដឹង​ឬ​ផ្សព្វផ្សាយ​ដូច ឧកញ៉ា​ដ៏ទៃទៀត​។

​សូមបញ្ជាក់ថា កូនប្រុស​លោក លាន អា​ហ្វ្រី​ល​គីនីន មានឈ្មោះ លាន គ្រី​ស​ម៉ៃ​កូ បាន​រៀបការ​ជាមួយ​កញ្ញា វង្ស កា​នី​ដា​នៅ​គេហដ្ឋាន ខាង​ស្រី​ក្នុង​បុរី​វិមាន​ភ្នំពេញ ។ លោក លាន អា​ហ្វ្រី​ល​គីនីន ជា​អតីត​តារាចម្រៀង និង​ពិធីករ​ល្បី​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥​ហើយ​លោក ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​ជា​យូរ​មកហើយ​តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​លោក​ហាក់បី​មិនសូវ​ប្រើ​ងារ​នេះឡើយ ដោយ​តាំងខ្លួន​ជា​រកស៊ី​ធម្មតា ។

​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩​ន​កន្លងទៅនេះ លោក លាន អា​ហ្វ្រី​គី​និ​ន បានរៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់ខ្លួន យ៉ាង​អធិកអធម​តែម្តង ដោយមាន​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិ​ត្ត​យស និង​មិត្ត​ភ័ក្តិ​ក្នុង​វិថី​សិល្បៈ​ជាច្រើនរូប ដែល​ធ្វើ​ឲ្យ​កម្មវិធី​ទាំងមូល​ទទួលបាន​នូវ​ភាព​រីករាយ ពោរពេញ​ដោយ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​៕ ដោយៈ បូ​រិ​ន