ប៉ូលិសចាប់ឃាត់ខ្លួនវៀតណាម១៩នាក់ ដែលចូលមកធ្វើការងារខុសច្បាប់

1122
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នេះ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការគ្នា​​ជាមួយ​អាជ្ញាធរ​ខណ្ឌចំការមន​ចុះ​ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ​ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៩​នាក់​ដែល​រស់​និង​ធ្វើ​ការងារ​​ខុសច្បាប់​។​

​ការឃាត់ខ្លួន​នេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០១​កែង​ផ្លូវ​លេខ​៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រង់​លក់​និង​ធ្វើ​តុទូ​ដែល​សំបូរ​ជាង​វៀតណាម​។​

​ចំពោះ​ជនជាតិ​វៀតណាម​ទាំងអស់នោះ​ត្រូវ បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្ត​តាមច្បាប់​កម្ពុជា​ផងដែរ​៕​ដោយ​សុវណ្ណ​ភូមិ​-​វាសនា​ (រូប៖វេបសាយ)