អតីត​តារា​កុមារី​ម៉ាឡេស៊ី​អាយុ​២៩​ឆ្នាំ​រៀបការ​ជាមួយ​អ្នកជំនួញ​អាយុ​៧១​ឆ្នាំ​

529
ចែករម្លែក

​គាត់​មាន​អាយុ ៧១ ឆ្នាំ​ ហើយ​នាង​មាន​អាយុ ២៩ ឆ្នាំ ប៉ុន្តែ​អ្នកលេង​អ៊ី​ន​ធឺ​ណិ​ត​ម៉ាឡេស៊ី​បាន​អបអរសាទរ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេិត​មាន​អារម្មណ៍​ថា ប្រសិនបើ​បេះដូង​គូស្នេហ៍​នេះ​ត្រូវបាន​កំណត់​ដើម្បី​ជួប​ស្រឡាញ់គ្នា​បែបនេះហើយ​នោះ លោក​តៃ ហួត​ចាង (Tai Huat Chang) ប្រធាន​ក្រុមហ៊ុន G.E Mining និង​អតីត​តារា​កុមារី ឈ្មោះ សា​ម៉ាន់​ថា អ៊ី​កៃ​ឈី (Samantha Ee Kai Chee) ច្បាស់​ជាមាន​សុភមង្គល​អាពាហ៍ពិពាហ៍​នឹង​គ្នា​។​

​នាង​អ៊ី​ធ្លាប់ជា​ផ្នែក​មួយ​នៃ​ក្រុម​តន្ត្រី Four Golden Princess ដែលជា​ក្រុម​តន្ត្រី​កុមារី​ដ៏​ពេញនិយម​ក្នុងចំណោម​ក្មេងៗ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៩០​។​

​អ្នក​ទាំង​ពីរបាន​អបអរ​ជីវិត​ថ្មី​របស់​ពួកគេ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​នៅក្នុង​មង្គលការ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ W Kuala Lumpur កាលពី​ថ្ងៃ​ពុធ ទី​៥ មិថុនា​។​

​កាសែត​របស់​ម៉ាឡេស៊ី Star បាន​និយាយថា អតីត​មិត្ត​រួម​ក្រុម​របស់​នាង​អ៊ី​ក៏បាន​បង្ហាញខ្លួន​ដែរ​។ អ្នក​ទាំង​បួន​បាន​រំលឹក​អនុ​វស្សា​រី​យ៍​ថ្ងៃ​ដែល​ពួកគេ​ច្រៀង​រួមគ្នា​កាលពី​តូច ប៉ុន្តែ​មិនបាន​ច្រៀង​រួមគ្នា​នៅ​ថ្ងៃ​មង្គលការ​នោះទេ​។​

​នាង ជី​ង​ជឺ កឿង​ហូ​ជីន អតីត​សមាជិក​ក្រុម Four Golden Princess បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា “​វា​មាន​រយៈពេល ១២ ឆ្នាំ​មកហើយ (​ចាប់តាំងពី​ក្រុម​នេះ​បាន​រំសាយ​) ហើយ​យើង​កំពុង​ឈរលើ​ឆាក​ម្តងទៀត (​ប៉ុន្តែ​) មិន​មានការ​ច្រៀង​រាំ​ទេ គឺ​គ្រាន់តែ​ជូនពរ​អ្នក​ឱ្យមាន​សុភមង្គល​ប៉ុណ្ណោះ​។ ខ្ញុំ​ដឹងថា​អ្នកនឹង​សប្បាយរីករាយ​”​។​

​នាង​អ៊ី ដែល​គេ​និយាយថា​មាន​ផ្ទៃពោះ​និង​រំពឹង​សម្រាលកូន​នៅ​ខែកញ្ញា​នោះ ក៏បាន​ធ្វើឱ្យ​អ្នក​ចាក់​ឆ្នោត​សប្បាយចិត្ត​មិន​ស្ទើរ​នោះដែរ​។​

​លេខ ២៩៧១ ដែល​សំដៅ​ទៅលើ​អាយុ​របស់​គូស្នេហ៍​នេះ បានឈ្នះ​រង្វាន់​ធំ​ទី ២ កាលពី​ថ្ងៃ​សៅរ៍​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​អ៊ី និង លោក​ចាង​រៀបការ​ជាមួយគ្នា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន