អតីត​តារា​បង្ហាញ​ម៉ូត Playboy អះអាងថា នាង​មាន​ឈាម​របស់​មនុស្ស​ក្រៅ​ភព​ដ៏​កម្រ​

1389
ចែករម្លែក

​នាង សា​ប្រ៊ី​ណា សា​ប្រូ​ក (Sabrina Sabrok) តារា​អាសអាភាស​និង​ជាតា​រា​ទូរទស្សន៍​អា​ហ្ស​ង់​ទីន ដែល​បានធ្វើ​ការវះកាត់​ជាង ៥០ ដង​ក្នុងការ​ស្វែងរក​កំប៉េះគូទ​ធំ​បំផុត​លើ​ពិភពលោក បាន​និយាយថា បុព្វបុរស​របស់​នាង​បានទទួល​រង​នូវ​ការធ្វើអន្តរាគមន៍​ពី​មនុស្ស​ក្រៅ​ភព​កាលពី​អតីតកាល​។​

​នាង​សា​ប្រូ​ក ដែល​ទើប​បង្កើត​ក្រុម​ដែលមាន​ជំនឿ​លើ​សាតាំង (​ស្តេច​ខ្មោច​) នោះ ជឿថា ឈាម​របស់​នាង​គឺ​បានមកពី​មនុស្ស​ក្រៅ​ភព​។​

​អតីត​តារា​បង្ហាញ​ម៉ូត​របស់​ទស្សនា​វ​ដ្តី Playboy អាយុ ៤៣ ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត Daily Star ថា “​ខ្ញុំ​បានធ្វើការ​ជាមួយ​អ្នកស្រាវជ្រាវ ដែល​ប្រាប់​ខ្ញុំ​ថា ប្រភេទ​ឈាម​របស់ខ្ញុំ​មិនមែន​មកពី​ភពផែនដី​នេះ​ទេ​។ ថែមទាំង​មាន​ទ្រឹស្តី​អា​ថ៍កំ​បាំង​ថា មនុស្ស​ក្រៅ​ភព​បាន​អនុវត្ត​ការពិសោធន៍​ជាមួយ​មនុស្ស ដោយ​ច្របាច់​បញ្ចូល DNA និង​អ្វីៗ​ជាច្រើន​ទៀត​”​។​

​នាង​និយាយថា “​ជា​លទ្ធផល មនុស្ស​មួយចំនួន​គឺមាន​ក្រុម​ឈាម​ប្រភេទ Rh អវិជ្ជមាន​” ។​

​ក្រុម​ឈាម​ប្រភេទ Rh អវិជ្ជមាន គឺ​សំដៅ​ទៅលើ​ប្រភេទ​នៃ​កោសិកា​ឈាមក្រហម​ដែល​មិនមាន​ប្រូតេអ៊ីន ហៅថា​កត្តា Rhesus (Rh) នៅលើ​ផ្ទៃ​របស់​វា​។ ជិត ៨៥ ភាគរយ​នៃ​ប្រជាជន​លើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ឈាម Rh វិជ្ជមាន ហើយ​នៅសល់​ប៉ុន្មាន គឺ Rh អវិជ្ជមាន​។​

​អ្នក​ដែលមាន​ឈាម Rh វិជ្ជមាន គឺ អាច​ចាក់​បញ្ចូល​ឈាម​ប្រភេទ​ទាំងពីរ​នេះ​បាន ប៉ុន្តែ​អ្នក​ដែលមាន​ឈាម Rh អវិជ្ជមាន អាច​ទទួល​ការបរិច្ចាគ​ឈាម Rh អវិជ្ជមាន​តែប៉ុណ្ណោះ ពីព្រោះ​មានឱកាស​ខ្ពស់​ណាស់​ដែល​ឈាម​ដទៃ​មិនត្រូវ​នឹង​ប្រភេទ​ឈាម​នេះ​។​

​អ្នកវិទ្យាសាស្ត្រ​ជឿថា ឈាម Rh អវិជ្ជមាន គឺជា​លទ្ធផល​នៃ​ការប្រែប្រួល ដែល​បាន​កើតឡើង​ក្នុងអំឡុង​ការវិវត្ត​របស់​មនុស្ស​យើង ប៉ុន្តែ​ទ្រឹស្ដី​អា​ថ៍កំ​បាំង​មួយចំនួន​បានបង្ហាញ​ថា បុគ្គល​ដែលមាន​ឈាម Rh អវិជ្ជមាន​បាន​វិ​វត្ត​ពី​មនុស្ស​ក្រៅ​ភព ដែល​បាន​បង្កាត់​ពូជ​ជាមួយ​ឬ​ពិសោធន៍​មកលើ​មនុស្ស នៅពេល​ពួកគេ​បានមក​ដល់​ភពផែនដី​របស់​យើង​៕ ដោយ៖ កញ្ញាដាលីស

នាង សា​ប្រ៊ី​ណា សា​ប្រូ​ក អះអាងថា​នាង​មាន​ឈាម​របស់​មនុស្ស​ក្រៅ​ភព
#