អតីត​តារា​សិច​ជប៉ុន​និយាយថា ថត​មួយខែ​បាន ១៦៨ ពាន់​ដុល្លារ តែ​ក្រោយ​ថត​ចប់​នាង​យំ​ជាខ្លាំង និង​អាម៉ាស​បំផុត​ដែល​ម្តាយ​កាត់កាល់​ចោល​

14996
ចែករម្លែក
  • 967
    Shares

​អតីត​តារា​សិច​ជប៉ុន​មួយរូប​បាន​រៀបរាប់​អំពី​របៀប​ដែល​នាង​ស្រែកយំ នៅពេល​កាមេរ៉ា​ថត​ចប់​។​

​នាង អេ​មី​រី អូ​កា​ហ្សា​គី (Emiri Okazaki) មកពី​ទីក្រុង​តូ​ក្យូ បានចាប់ផ្តើម​ធ្វើការ​ក្នុង​ភាពយន្ត​មនុស្សពេញវ័យ​នៅ​អាយុ ២១ ឆ្នាំ បន្ទាប់ពី​ដឹងថា​នាង​ទំនងជា​មិនអាច​សម្រេចបាន​នូវ​ក្តី​សុបិន​របស់​នាង​ក្នុងការ​ក្លាយជា​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី និង​តារា​សម្តែង​លើ​កញ្ចក់​ទូរទស្សន៍​។​

​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​តារា YouTube ឈ្មោះ កី (Kei) នៅលើ​ឆា​នែ​ល Asian Boss របស់គាត់ នាង​អេ​មី​រី បាន​លាតត្រដាង​ពី​របៀប​ដែល​នាង​ទទួលបាន​ប្រាក់កម្រៃ​រហូតដល់ ៦.០០០ ដុល្លារ​ក្នុង​មួយ​រឿង ហើយ​ថត​រឿង​សិច ២៨ រឿង​ក្នុង​មួយខែ ដែល​សរុបទៅ​គឺ​រកបាន ១៦៨.០០០ ដុល្លារ​ក្នុង​មួយខែៗ​។​

​ទោះយ៉ាងណា អាជីព​ដែល​រកប្រាក់​ចំណូល​ច្រើន​សម្បើម​នេះ​ក៏បាន​សបញ្ជាក់​ពី​គ្រោះមហន្តរាយ​ខាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​នាង​ផងដែរ​។ ម្តាយ​របស់​នាង​បាន​កាត់កាល់​នាង​រយៈពេល ៦ ខែ បន្ទាប់ពី​គាត់​បានដឹងថា​នាង​កំពុងធ្វើការ​ក្នុង​ឧស្សាហកម្ម​សិច ហើយ​ម្ដាយ​របស់​មិត្ត​ប្រុស​នាង អាម៉ាសមុខ​ជាខ្លាំង រហូត​ព្យាយាម​បំបែក​អ្នក​ទាំង​២​ចេញពី​គ្នា​ទៀតផង​។​

​នាង​អេ​មី​រី ឥឡូវ​អាយុ ២៧ ឆ្នាំ ក៏បាន​និយាយ​ផងដែរ​ពី​អារម្មណ៍​ឈឺចាប់​នៃ​ការងារ​នេះ ដោយ​សារភាពថា នាង “​ស្រែកយំ​” នៅពេល​កាមេរ៉ា​ថត​ចប់ ដោយសារ​នាង​មាន​អារម្មណ៍​រន្ធត់​ខ្លាំងពេក​។​

​និយាយ​អំពី​ចុងបញ្ចប់​នៃ​ការថត​រឿង​សិច​ដំបូង​របស់​នាង នាង​និយាយថា “​វា​ពិបាក​ក្នុងការ​ពន្យល់ ប៉ុន្តែ​វា​ដូចជា​អារម្មណ៍​ជាច្រើន​សម្រុក​មក​ប៉ះទង្គិច​លើ​ខ្ញុំ​ភ្លាមៗ ហើយ​ខ្ញុំ​ក៏​យំ​តែម្តង​។ មាន​នារី​ច្រើន​នាក់​ណាស់ ដែល​យំ​នៅពេល​កំពុង​ថត​”​។​

“​ក្នុងករណី​របស់ខ្ញុំ ខ្ញុំ​ស្រមៃ​ថា វា​មិនមែនជា​រូបខ្ញុំ​ពិតប្រាកដ​ទេ ប៉ុន្តែ​ជាតា​រា​សម្តែង​ម្នាក់​ដែល​កំពុង​ដើរតួ​ក្នុង​ខ្សែភាពយន្ត​។ ដូច្នេះ​ខ្ញុំ​មិនបាន​យំ​ទេ ខណៈ​កំពុង​ថត​រឿង ប៉ុន្តែ​នៅពេលដែល​ថត​រួចរាល់ ហើយ​ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​វិញ ខ្ញុំ​ស្រាប់តែ​ចាប់ផ្តើម​យំ​។ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​។ ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​ខ្ញុំ​យំ​ទេ​”​។​

​នាង​អេ​មី​រី ដែល​ឈប់​ពី​ឧស្សាហកម្ម​សិច​ហើយ​ឥឡូវនេះ​មាន​អាជីវកម្ម​កែ​សម្ផស្ស​ផ្ទាល់ខ្លួន បាន​បង្ហើប​ឱ្យដឹងថា នាង​ធ្លាប់​ធ្វើការ​ជាមួយ​តារា​សិច​ស្រីៗ​ដែលមាន​ប្រវត្តិ​ផ្សេងៗ​គ្នា រួមទាំង​តារា​មកពី​គ្រួសារ​អ្នកមាន ដែល​រៀន​ចប់​ពី “​សាកលវិទ្យាល័យ​ល្បីៗ​”​។​

​នាង​អេ​មី​រី​បកស្រាយ​ថា “​ពួកនាង​និយាយថា​ផ្នែក​តូច​មួយ​នៃ​មូល​ហេតុដែល​ពួកនាង​ថត​សិច គឺ​ដើម្បី​រកលុយ​ខ្លះ ប៉ុន្តែ​មូលហេតុ​សំខាន់​ដែល​ពួកនាង​ធ្វើ​ដូច្នេះ គឺ​ដោយសារ​ពួកនាង​ចង់ដឹង​ចង់ឃើញ​ផ្ទាល់​”​។​

​នាង​អេ​មី​រី ចាប់ផ្តើម​រឿង​សិច​ដំបូង​របស់​នាង​នៅ​អាយុ ២១ ឆ្នាំ ក្នុង​ឆ្នាំ ២០១១​។​

​នាង​បាន​រៀបរាប់ថា ការថត​រឿង​ជាធម្មតា​អាចមាន​រយៈពេល ២ ថ្ងៃ ដោយ​មួយថ្ងៃៗ​គឺមាន​រយៈពេល ១២ ម៉ោង ឬ​អាច​ថត ២១ ម៉ោង​ជាប់​ក៏មានដែរ​។ នៅ​ថ្ងៃ​ថត នាង​ត្រូវបាន​ជ្រើសរើស​ដោយ​ភ្នាក់ងារ​របស់​នាង ហើយ​ត្រូវបាន​នាំទៅ​ជួប​ជាមួយ​នាយក​ដឹកនាំ​រឿង ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​អ្វីដែល​នាង​អាច​ឬ​មិនអាច​ធ្វើបាន​៕ ដោយ៖ កញ្ញាដាលីស

អតីត​តារា​សិច អេ​មី​រី អូ​កា​ហ្សា​គី