អតីត​តារា​សិច​ជប៉ុន នាង សូ​ឡា អយ រៀបការ​ជាមួយ​ឌី​ជេ​ម្នាក់​

1295

​អតីត​តារា​សិច​ជប៉ុន នាង សូ​ឡា អយ (Sola Aoi) បានប្រកាស​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ថា នាង​បាន​រៀបការ​ជាមួយ​ឌី​ជេ​ម្នាក់​។​

​តារា​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​បង្ហោះ​រូបថត​របស់​នាង​ជាមួយនឹង​ចិញ្ចៀន​អាពាហ៍ពិពាហ៍​នៅលើ​វេ​ប​សាយ Weibo នៅក្នុង​ប្រទេស​ចិន ជា​កន្លែង​ដែល​នាង​មាន​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់ ហើយ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ជា​ភាសា​ចិន​ថា “​ខ្ញុំ សូ​ឡា អយ បាន​រៀបការ​ហើយ​”​។​

​វេ​ប​សាយ Apple Daily បាន​រាយការណ៍​ថា នាង​ព្រួយបារម្ភ​ថា​ការប្រកាស​របស់​នាង​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​នាង ប៉ុន្តែ​នាង​មិន​ចង់​និយាយ​កុហក​ទេ​។​

​នាង​បាន​និយាយថា “​ខ្ញុំ​ចង់​រៀបការ​។ ខ្ញុំ​ចង់បាន​កូន ខ្ញុំ​ចង់​មានគ្រួសារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ គាត់​មិនមែនជា​បុរស​សង្ហា ហើយ​គាត់​គ្មាន​លុយ​ទេ ប៉ុន្តែ​គាត់​ទទួលយក​ការងារ​ពីមុន​របស់ខ្ញុំ​”​។​

​នាង​និយាយថា ខណៈដែល​នាង​មិន​សោកស្ដាយ​ចំពោះ​អតីតកាល​របស់​នាង​ក្នុងនាម​ជាតា​រា​សម្តែង​ខ្សែភាពយន្ត​មនុស្សពេញវ័យ វា​អាចជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង ហើយ​វា​ជា​សំណាង​ដែល​ស្វាមី​របស់​នាង​មិន​ប្រកាន់​។ គាត់​ជាម​នុស្ស​ល្អ​ណាស់​”​។​

​វេ​ប​សាយ Apple Daily បាន​រាយការណ៍​ថា នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ជា​ភាសា​ជប៉ុន​នៅលើ​ប្លុក​ផ្លូវការ​របស់​នាង នាង​បាន​ណែនាំ​ស្វាមី​របស់​នាង​ឱ្យគេ​ស្គាល់​។​

​គាត់​គឺជា​ឌី​ជេ​ជប៉ុន​ឈ្មោះ ណាន់ (Non) ហើយ​នាង​បាន​បង្ហោះ​រូបថត​អ្នក​ទាំងពីរ​កំពុង​ផឹកស្រា​បៀរ​ជាមួយគ្នា​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង សូ​ឡា អយ និង​ឌី​ជេ ណាន់ រៀបការ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ