អតីត​ទាហាន​ពិការ​ទទូច​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដី​ដែន​

625
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក មាស សុផាត អតីត​ទាហាន​ទ័ពស្រួច​ភូមិភាគ​វរៈ​សេនា​ធំ ១២៨ នៃ​កងពល​លេខ​២ បម្រើ​ជាតិ និង​ដោយសារតែ​សង្គ្រាម​ក្នុងសម័យ ប៉ុល ពត បាន​ពលី​ជើង​ខាងឆ្វេង​មួយ​ចំហៀង​នៅក្នុង​សមរភូមិ ធ្លាក់ខ្លួន​ពិការ មាន​ជំងឺ​រាំ​រៃ និង​មាន​ជីវភាព​លំបាក និង​កំពុង​ដេក​ព្យួរ​ស៊ី​រ៉ូម​នៅលើ​គ្រែ បាន​អំពាវនាវ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដី​ដែន នគរូបនីយកម្ម និង​សំណង់ ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ​កុំ​ឲ្យ​ចុះ​អនុវត្ត​សាលដីកា​យក​ដី​ជាង​មួយ​ហិកតា​របស់គាត់ ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ទៅ​ឲ្យ​ឈ្មោះ លោក​កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដី​ដែន នគរូបនីយកម្ម និង​សំណង់​។​

​លោក​ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលា​ដំនូ​ង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ទៅ​លោក​មាស សុផាត អតីត​ទាហាន​ពិការ​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជាម​ន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា នឹង​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ឲ្យ​ប្រគល់​អចលនវត្ថុ​ដោយ​បង្ខំ ដោយ​ផ្អែក​តាម​លិខិត​ចម្លង​យថាភូត នៃ​សាលដីកា​លេខ ៨៨ “​ខ​” ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល នៅ​ថ្ង​ថៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ការចុះអនុវត្ត​នេះ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារតែ​ភាគី​ខាង​អតីត​ទាហាន​ពិការ​បាន​លើក​បដា​តវ៉ា កង់ឡាន​ដប​សាំង និង​កាន់​រូប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍​។​

​ទាក់ទង​ករណីនេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ខម​មិន​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា “​ម្ចាស់​ថ្លៃ​រឿងនេះ​មិនធម្មតា​ទេ គាត់​អតីត​យោធា​ពិការ​ជើង​ដោយសារ​ការពារ​ប្រទេស​ផង ហេតុ​អី​បាន​អស់លោកអ្នក​មានអំណាច​ទៅយក​ដី​របស់គាត់​។ រឿងនេះ​បើសិនជា​លោក​កើត សារ៉េត ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ មែន​នោះ ខ្ញុំ​ជឿ​ទុក្ខ​ចិត្ត​លើ​ឯកឧត្តម ជា សុផារ៉ា ហើយ គាត់​មិនអោយ​កូនចៅ​ដើរ​រំលោភ​យក​ដីធ្លី​រាស្ត្រ​ទេ​! បើ​ពិតមែន​ថា​លោក​កើត សារ៉េត ដែលមាន​តួនាទី​ធំ​ប៉ុន​ភ្នំ​យក​ដី​រាស្ត្រ​ពិត​នោះ បែប​ឯកឧត្តម ជា សុផារ៉ា មិន​ទុក​សាច់​ស្អុយ​ទេ នាំ​តែ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង​របស់លោក​។ នេះ​បើ​ពិត​ថា​លោក​សារ៉េត យកមែន ។ សូម​បងប្អូន​កូនក្មួយ​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​រងចាំ​មើលថា តើ​អតិ​ត​យោធា​ពិការ​ជើង​ម្នាក់នេះ​បាន​យុត្តិធម៌​ពី​តុលាការ​រឿង​ដី​នេះ​មកវិញ​ដែរ​ទេ ?? សូម​ឯកឧត្តម កើត សារ៉េត អាណិត​ដល់​អ្នក​ពិការ​ផង​”​។​

​អតីត​យោធា​ពិការ​បាន​ទទូច​លើកដៃ​សំពះ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​គាត់​ផង បី​ថ្ងៃ​ហើយ​គាត់​គេង​អត់​លក់​ទេ សុខភាព​ចុះខ្សោយ ហូប​ក៏​មិនបាន​ដែរ ព្រោះ​ភ័យខ្លាច​ការអនុវត្ត​សាលដីកា​របស់​តុលាការ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដោយ​អតីត​ទាហាន​ពិការ​រូប​នោះបាន​លើកឡើងថា “​ពីមុន​គាត់​ប្រយុទ្ធ​ក្នុង​សមរភូមិ ១៧៤​លើក របួសធ្ងន់​៥​លើក និង​១​លើក​ទៀត​រហូត​ដាច់​ជើង ដើម្បី​ការពារជាតិ គាត់​មិនដែល​ចេះ​ខ្លាច​ទេ តែ​ឥឡូវ​គាត់​ខ្លាច​ណាស់​នូវ​អំពើ​អយុត្តិធម៌​មកលើ​រូបគាត់ គាត់​ថា មិនដឹងថា គាត់​អាច​រស់​ដល់​ថ្ងៃ​ណា​ទេ តែ​មុន​ស្លាប់​គាត់​ប្រាថ្នា​ចង់​ជួប​សម្តេច ហ៊ុន សែន មានតែ​សម្តេច​ទេ ដែល​យល់​ពី​ទុក្ខលំបាក និង​ការ​លៈបង់​របស់​យុទ្ធជន​ដូចគ្នា ព្រោះ​សម្តេច​បាន​លៈបង់​លើស​គាត់​១០០​ដង​ទៅទៀត​នៅក្នុង​សម័យ​សង្គ្រាម​ដើម្បី​រំដោះប្រជាជន​ខ្មែរ​ទូទាំងប្រទេស​”​។​

​លោក មាស សុផាត (​ហៅ​តា​បាក់​) អាយុ​៦០​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានមុខរ​បរជាកសិក​រ​ចិញ្ចឹម​ត្រី បាន​រៀងរាប់​ថា លោក​មាន​ជំងឺ​រាំ​រៃ​ជាប់​ខ្លួន ដូចជា​លើសឈាម ទឹកនោមផ្អែម ដាច់​សរសៃឈាម​ខួរក្បាល រស់​ដោយសារ​ថ្នាំពេទ្យ មិន​ដឹក​ថា​ស្លាប់​ថ្ងៃ​ណា​ទេ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើនណាស់​លើ​ការព្យាបាល​ជំងឺ ដូច្នេះ​មាន​ជីវភាព​លំបាក​ណាស់ ព្រោះ​លោក​ជា​ជនពិការ​។ លោក​បានបញ្ជាក់​មូលហេតុ​ពិការ​ថា លោក​ជា​អតីត​ទាហាន​បម្រើ​ជាតិ ការពារ​មាតុភូមិ ការពារ​ប្រជាជន ប៉ុន្តែ​ដោយសារតែ​សង្គ្រាម​ក្នុងសម័យ ប៉ុល ពត លោក​បាន​ពលី​ជើង​ខាងឆ្វេង​១​ចំហៀង​នៅក្នុង​សមរភូមិ ធ្លាក់ខ្លួន​ពិការ មាន​ជំងឺ​រាំ​រៃ និង​មាន​ជីវភាព​លំ​បាល​រហូតដល់​សព្វថ្ងៃនេះ​។

​លោក​បាន​រៀបរាប់ថា លោក​បានមក​រស់នៅ​លើ​ដី​នេះ កាលពី​ឆ្នាំ​១៩៩២ គិត​មកដល់ពេលនេះ​គឺ​២៦​ឆ្នាំ​ហើយ​។ ដី​ដែល​លោក​កំពុង​រស់នៅ​ទីនេះ កាលដើមឡើយ​ជា​ដី​បឹង មាន​ព្រំ​ជាប់​នឹង​ដី​លោក​កើត សារ៉េត ត្រូវ​ពូ​ជីដូនមួយ នៅក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​សុំ​រដ្ឋ​អំ​ណាយ​ខ្ចី​ដី​បឹង​ដាំ​ឈូក ដែលមាន​លោក​ដួង សំអាន ជា​មេភូមិ ជា​អ្នក​ឱ្យមក​លោក​។ រហូតដល់​ឆ្នាំ​១៩៩៥ លោក​បាន​ខ្ចីលុយ​គេ ហើយក៏​សុំ​រដ្ឋអំណាច​យក​ដី​បឹង​ជីក​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី បាន​ចំនួន​២​ស្រះ ដើម្បីឱ្យ​ជីវភាព​បាន​ធូរធា រដ្ឋអំណាច​ក៏បាន​អនុញ្ញាត​។ រហូតដល់​ឆ្នាំ​២០០៣ ដោយ​ជីវភាព​ពិបាក​ពេក ចង់បាន​ធូរធា​ជាង​នេះ លោក​ក៏​សុំ​រដ្ឋអំណាច​ជីក​ស្រះ​បន្ថែម​២​ទៀត ដែលមាន​លោក​មេភូមិ​ដួង ចៅ ប៊ុន​ថុង និង​មេឃុំ ពេជ្រ ណុំ ជា​អ្នក​អនុញ្ញាត ដោយ​លោកតា ជា ស៊ុន ជា​អ្នក​ជីក​ឱ្យ​បណ្តាក់​ប្រាក់​ឱ្យ ២​ឆ្នាំ​ទើប​សង​រួច​។
​អតីត​ទាហាន​ពិការ​រូបនេះ បាន​បញ្ជាក់ថា “​ការបោកប្រាស់​របស់​ឈ្មោះ កើត សារ៉េត មកលើ​រូបខ្ញុំ​ដែលជា​ជនពិការ គឺ​ឈ្មោះ កើត សារ៉េត បោកប្រាស់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ថា គាត់​ត្រូវ​ការលក់​ដី​ខាងមុខ ដូច្នេះ​ដី​ខ្ញុំ​នៅ​ខាងក្រោយ បើ​ចង់​លក់បាន​ថ្លៃ វាស់វែង​លក់​ជាមួយ​គាត់​ទៅ ខ្ញុំ​ក៏​យល់ព្រម​ព្រះ​មាន​ជីវភាព​លំបាក​ចង់បាន​ប្រាក់​ព្យាបាល​ជំងឺ ខ្ញុំ​សួរ​គាត់​លក់​បានទេ កាត់​ថា​គាត់​អត់​ទិញ​ទេ ប៉ុន្តែ​នេះ​ជាស​ម្តី​បោកប្រាស់ គឺ​គាត់​វាស់វែង​ដើម្បី​លួច​ធ្វើ​ប្លង់រឹង​យក​ដី​ខ្ញុំ ប្ត​ង់​រឹង​របស់គាត់ គ្មាន​ប្រកាស និង​គ្មាន​មេដៃ​ព្រំប្រទល់​ដោយ​ចោល​ដី​៣​ម៉ែត្រ​សងខាង ព្រោះ​អ្នក​ព្រំប្រទល់​សងខាង និង​អ្នកស្រុក​អ្នកភូមិ​គេ​ស្គាល់​តែ​ខ្ញុំបាទ មិន​ស្គាល់់​កើត សារ៉េត​ទេ ។ គាត់​អាង​អំណាច​ជា​អនុ​រដ្ឋលេខា​ធី​ការ​ក្រសួង​នគររូបនីយកម្ម​ដែនដី និង​សំណង់ លួច​ធ្វើ​ប្លង់​យក​ដី​ខ្ញុំបាទ​”​។

​លោក​បាន​និយាយ​ពី​ដំណើរ​រឿងក្តី​ក្តាំង ដ៏​សែន​អ​យុ​តិ្ត​ធម៌​ចំពោះ​រូបលោក​ថា “​នៅ​ឆ្នាំ​២០១០ ពូ​ជីដូនមួយ​របស់​ខ្ញ៉ំ ឈ្មោះ​កើត សារ៉េត​មក​ដេញ​ខ្ញ៉ំ​ចេញពី​ដី ដោយ​ប្រាប់ថា​គាត់​មាន​ប្លង់រឹង ហើយ​ឯកសារ​ដែល​ខ្ញ៉ំ​បាទ​មាន​ភូមិ ឃុំ ជា​ឯកសារ​អត់​បានការ កើត សារ៉េត គាត់​ក៏បាន​និយាយទៀតថា ពងមាន់​កុំ​ចង់​ជល់​ដុំថ្ម ដី​គាត់​ខាងមុខ គាត់​មាន​សិទ្ធ​យក​ដី​ខាងក្រោយ​ដោយ​ស្វ័យប្រវត្តិ ដី​អ្នកណា​ក៏ដោយ​ក៏​គាត់​ត្រូវតែ​យក​ដែរ​។ ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា ខ្ញុំ​មិនអាច​ចេញ​បានទេ ព្រោះ​ខ្ញុំ​ខំតស៊ូ​ការពារ​ដី​នេះ​យ៉ាង​លំបាក​។ គាត់​ក៏បាន​ប្តឹងទៅ​សាលាដំបូង​ខេត្តកណ្តាល ហើយ​ខ្ញុំបាទ​ក៏​ប្តឹង​គាត់​វិញ​ដែរ​អំពី​ការ​លួច​ធ្វើ​ប្លង់ ប៉ុន្តែ​សាលាដំបូង​ខេត្តកណ្តាល​លើកយក​តែ​សណុំ​រឿង​របស់ កើត សារ៉េត មក​កាត់ក្តី ដោយ​សាលាដំបូង​មាន​លោក​ចៅក្រម ស៊ិន វីរៈ ជា​អ្នកកាត់ក្តី​ឱ្យ​ខ្ញុំបាទ​ចាញ់​។ ខ្ញុំបាទ​ក៏​ប្តឹង​បន្តទៅ​សាលាឧទ្ធរណ៍ មាន​លោក​ចៅក្រម ប្លង់ សំណាង ដោយ​សាលាឧទ្ធរណ៍​មាន​ភាពយុត្តិធម៌​លោក​ក៏បាន​ចុះ​អង្កេត​ផ្ទាល់​លើដី​ទំនាស់ លោក​បានសម្រេច​ក្តី​ឱ្យ​ខ្ញុំបាទ​ឈ្នះ ហើយ​បង្វិល​រឿងនេះ​ទៅ​សាលាដំបូង​វិញ ប៉ុន្តែ​កើត សារ៉េត គាត់​មិន​ព្រមទៅ​សាលាដំបូង​វិញ​ទេ គាត់​បង្វិល​សំណុំ​រឿងនេះ​ទៅ​សាលា​កំពូល​។ ដល់​កាល​នៅ​សាលា​កំពូល​បាន​បង្វិល​សំណុំរឿង​ឱ្យមក​សាលាឧទ្ធរណ៍​កាត់​ឡើងវិញ សាលាឧទ្ធរណ៍​ក៏​បង្វិល​សំណុំរឿង​ទៅ​ដំបូង​វិញ កើត សារ៉េត គាត់​មិន​ព្រម​ចុះមក​សាលាដំបូង​វិញ​ទេ គាត់​បាន​បង្វិល​សំណុំរឿង​ទៅ​សាលា​កំពូល​វិញ​ម្តងទៀត​។ ទីបំផុត​សាលា​កំពូល​ក៏​សម្រេច​សាលដីការ​ឱ្យ​ខ្ញុំបាទ​ចាញ់​យ៉ាង​អយុត្តិធម៌​បំផុត​។ ក្នុងពេល​ដំណើររឿង​ក្តី​នេះ ខ្ញុំបាទ​ពិបាកចិត្ត​ខ្លាំងពេក ណាមួយ​ខ្លួន​ជំពាក់​លុយ​គេ​ផង ណាមួយ​ទៀត​មាន​ជំងឺ​ទឹកនោមផ្អែម​ផង និង​លើសឈាម​ផង ខ្ញុំបាទ​ក៏បាន​ធ្លាក់ខ្លួន​ដាច់​សរសៃឈាម​ខួរក្បាល​ជិត​ស្លាប់ តែ​សំណាងល្អ​បានកូនៗ​ដើរ​ខ្ចី​ចង់​ការប្រាក់​គេ យក​ចេញពី​ពេទ្យ​កាល់ម៉ែ​ត្រ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ជោរ​រៃ​វៀតណាម បាន​ត្រឹម​៣​ថ្ងៃ​ពេទ្យ​វៀតណាម​ថាឱ្យ​យក​ខ្ញុំ​ទៅផ្ទះ​ធ្វើបុណ្យ​ទៅ ដោយ​កូនៗ​មិន​អស់ចិត្ត​ក៏បាន​ប​ញ្ចូ​ន​មក​ពេទ្យ​កាល់​ម៉ែត្រ​វិញ​ម្តងទៀត ដែល​កាលនោះ​ខ្ញុំ​ដូចជា​មនុស្ស​ស្លាប់​ទៅហើយ តែដោយសារ​បុណ្យ​នៅមាន​ក៏​រស់​ដោយសារតែ​អុកស៊ីសែន​ប្រមាណ​២​ខែ​ទើប​ជា​ឡើងវិញ ត្រឡប់មក​សម្រាក​នៅផ្ទះ​វិញ វា​ជា​រឿង​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ពី​មនុស្ស​ឈឺ​ជិត​ស្លាប់ បែរជា​រស់​ឡើងវិញ ប្រហែល​មកពី​រឿងក្តី​ខ្ញុំបាទ​អយុត្តិធម៌​ពេក​ហើយ ទើប​ទេវតា​មិនទាន់​ឱ្យ​ខ្ញុំ​ស្លាប់​”​។

​លោក មាស សុផាត អតីត​ទាហាន​ពិការ​បាន​ទទូច​សូម​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​រូបលោក​ដែលជា​ជនពិការ គ្មាន​ទីពឹង​ណា​ផ្សេង មានតែ​ដី​មួយ​ដុំ​នេះ ទុក​គ្រាន់​បាន​ប្រាក់​មើលជំងឺ​រាំ​រៃ និង​ប្រកប​របរ​កសិកម្ម​រហូត​ចាស់​ស្លាប់​៕