អតីត​ទាហាន​ស្រី​អ៊ីស្រាអែល​សិច​ស៊ី​ម្នាក់នេះ​ចូលចិត្ត​បាញ់កាំភ្លើង​យន្ត​និង​ចាត់ទុក​កាំភ្លើង​ជា​ក្តី​ស្រឡាញ់​ធំធេង​ក្នុង​ជីវិត​នាង​

592
ចែករម្លែក

​អតីតយុទ្ធជន​កងទ័ព​ដ៏​សិច​ស៊ី​ម្នាក់ ដែលមាន​រហស្សនាម​ថា “​រា​ជនី​កាំភ្លើង​” ចូលចិត្ត​បាញ់កាំភ្លើង​យន្ត​ធំៗ ខណៈ​ស្លៀកពាក់​ខ្លីៗ ហើយ​និយាយថា សហរដ្ឋ​អាម៉េរិក​មានច្បាប់​កាំភ្លើង​ល្អ​បំផុត​នៅក្នុង​ពិភពលោក​។​

​នាង អូ​រី​ន ជូ​លី (Orin Julie) អាយុ ២៥ ឆ្នាំ មាន​អ្នកគាំទ្រ​ចំនួន ៥៨៥.០០០ នាក់​នៅលើ Instagram ហើយ​បែងចែក​ពេលវេលា​របស់​នាង​នៅ​ចន្លោះផ្ទះ​របស់​នាង​នៅក្នុង​ទីក្រុង​រ៉ា​ម៉ាត់​ហ្គា​ន (Ramat Gan) ប្រទេស​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក កន្លែង​ដែល​នាង​ជឿជាក់ថា ពលរដ្ឋ​អាម៉េរិក​រីករាយ​នឹង “​ច្បាប់​កាំភ្លើង​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក​”​។​

​អតីត​កងទ័ព​នៅក្នុង​កងកម្លាំង​ការពារ​អ៊ីស្រាអែល​រូបនេះ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​អាម៉េរិក​គួរតែ “​ពេញចិត្ត​និង​គោរព​” សិទ្ធិ​កាំភ្លើង​ដែល​ទើប​ធ្វើ​វិសោធនកម្ម​លើក​ទី​ពីរ​របស់​ពួកគេ ហើយ​និយាយថា នាង​រំភើប​ខ្លាំង​ឱ្យតែបាន​បាញ់កាំភ្លើង​ម្តងៗ​។​

​នារី​ជើង​ខ្លាំង​ចេះ​គ្រប់​ក្បាច់គុន​រូបនេះ​ចូលចិត្ត​កាំភ្លើង​ខ្លាំង​ដល់​ថ្នាក់​នាង​បង្កើត​សមាគម Alpha Gun Angels ដើម្បី​លើកកម្ពស់​សហគមន៍​កាំភ្លើង​អន្តរជាតិ​។​

​នាង​អូ​រី​ន​បាន​ចូលរួម​កងកម្លាំង​ការពារ​អ៊ីស្រាអែល​នៅ​អាយុ​ត្រឹម ១៨ ឆ្នាំ​ប៉ុណ្ណោះ និង​បាន​ដក់ចិត្ត​ខ្លាំង​នឹង​សិទ្ធិ​ប្រើ​កាំភ្លើង​តាំងពី​ចាប់ផ្តើម​ចេះ​បាញ់កាំភ្លើង​ដំបូង​មកម្ល៉េះ​។ នាង​បាន​រំលឹកថា “​តាំងពី​បាញ់​គ្រាប់​ដំបូង​មក ខ្ញុំ​ដឹងថា វា​គឺជា​ក្តី​ស្រឡាញ់​ធំធេង​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​”​។

​ប៉ុន្តែ នៅពេល​នាង​ត្រូវបាន​កោះហៅ​លើកដំបូង​ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​ជាតិ​អ៊ីស្រាអែល នាង​អូ​រី​ន​មានការ​ខកចិត្ត​បំផុត ដែល​ត្រូវបានចាត់តាំង​ឱ្យបំពេញ​ការងារ​នៅ​ការិយាល័យ​។

​នាង​និយាយថា “​ខ្ញុំ​ចង់​បម្រើ​តួនាទី​ប្រយុទ្ធ​។ នៅពេល​ខ្ញុំ​ទទួលបាន​ការងារ​នៅ​តុ​ការិយាល័យ​ជំនួស​វិញ ខ្ញុំ​បាន​ប្រឹងប្រែង​រើ​បម្រាស់​ចេញពី​ប្រព័ន្ធ​ការងារ​នេះ និង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ត្រូវធ្វើ ដើម្បី​រើ​ទៅរក​តួនាទី​ប្រយុទ្ធ​”​។

​ការពុះពារ​របស់​នាង​អូ​រី​ន​បាន​ទទួលផល ហើយ​បន្ទាប់ពី​កោះ​ហៅចូល​កងទ័ព​បាន​មួយឆ្នាំ ទីបំផុត​នាង​ត្រូវបាន​ដំឡើង​តួនាទី​ឱ្យចូល​ធ្វើការ​នៅ​អង្គភាព​រុករក​និង​សង្គ្រោះ​របស់ IDF (​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល​)៕ ដោយ៖ កញ្ញាដាលីស