អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ បកអាក្រាត​លោក​ត្រាំ​រឿង​ជំនួយ​អ៊ុយ​ក្រែន​ដូរនឹង​នយោបាយ​

107
ចែករម្លែក

​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក ច​ន បុល​ថុន បាន​ចោទប្រកាន់​ថា ប្រធានាធិបតី​អាម៉រិក​លោក​ដូណាល់ ត្រាំ ចង់​បង្កក​ជំនួយ​យោធា​អ៊ុ​យក្រែន​​រហូត​ទាល់តែ​រដ្ឋាភិបាល​ក្រុង​កៀវ​(​អ៊ុ​យក្រែន​)​ធ្វើការ​ស៊ើបអង្កេត​គូប្រជែង​នយោបាយ​របស់​លោក នេះ​បើ​តាម​កាសែត​ញូវយ៉ក ថែមស៍ បាន​រាយការណ៍​កាល​​ពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​។​

​ពួក​ប្រជាធិបតេយ្យ​ក្នុងពេល​ជាមួយគ្នា​ឆ្លៀត​ឱកាស​នៃ​ការបញ្ចេញ​របាយការណ៍​នេះ​គាបសង្កត់​អោយ​លោក​បុលថុន​និង​មនុស្ស​សំខាន់ៗ​ដទៃ​ទៀត​ចូល​ផ្តល់​ស​កម្ខី​​កម្ម​(​សាក្សី​)​នៅក្នុង​សវនាការ​ចោទប្រកាន់​លោក​ត្រាំ​នៅ​ព្រឹទ្ធសភា​។​

​យោង​តាម​ពង្រាង​សៀវភៅ​របស់​បុល​ថុន កាសែត​បាន​សរសេរថា ត្រាំ​បាន​ប្រាប់​លោក​បុលថុន​ថា​លោក​ចង់​ផ្អិប​ទុក​ជំនួយ​៣៩១​លាន​ដុល្លារ​សំរាប់​អ៊ុ​យក្រែន រហូត​​ទាល់តែ​ក្រុង​កៀវ​ជួយ​ស៊ើបអង្កេត​គូប្រជែង​នយោបាយ​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ដិន​។​

​សូមបញ្ជាក់​ថា ត្រាំ ត្រូវ​សភា​ចោទ​ទោស​ទម្លាក់​តំណែង​កាលពី​ខែ​មុន​ចំពោះ​ការរំលោភ​អំណាច​ប្រធានាធិបតី និង​រារាំង​ការងារ​សភា​នៅ​ក្នុង​ស៊ើបអង្កេត​ការជាប់​​ពាក់ព័ន្ធ​របស់​លោក​នៅ​ក្នុង​រឿង​អ៊ុយ​ក្រែន​នេះ​។​

​ពួក​ប្រជាធិបតេយ្យ​ចង់​អោយ​មន្ត្រី​សំខាន់ៗ​ក្នុង​រដ្ឋការ​ត្រាំ​ធ្វើ​សកម្ខីកម្ម រួមមាន​លោក​បុល​ថុន និង​នាយសេនាធិការ​ស្តីទី​លោក មី​ក មុល​វ៉ានី ។​លោក​បុលថុន​បាន​​និយាយថា​លោក​នឹង​ចូល​បំភ្លឺ បើ​មាន​បញ្ជា​ពី​តុលាការ​៕​ប្រែ​សម្រួល​៖​វាសនា​

អតីត ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​បុលថុន​ដែល​ត្រាំ​បណ្តេញចេញ​ពី​តំណែង ឥឡូវ​បែរ​មក​វាយប្រហារ​មេ​របស់​ខ្លួន​