អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ហាង​លក់​ការ៉េម​នៅ​សិង្ហ​បុរី​

1632
ចែករម្លែក

​អ្នកដំណើរ​ម្នាក់ បាន​ប្រទះឃើញ​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត អតីត​នាយករដ្ឋមន្ត្រី​ថៃ នៅពេលដែល​លោក​បាន​កំពុង​ទិញ​ការ៉េម​ពី​ហាង​លក់​របស់​ឪពុកមា​របស់​លោក​ឈ្មោះ​Uncle Chieng​នៅ​សង្កាត់​ហាង​លក់ដូរ​Takashimaya​នៅ​ទីក្រុង​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​ខែកញ្ញា​នេះ ។​

​អ្នកដំណើរ​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​Stomp​ថា មនុស្ស​គ្រប់គ្នា​ចាប់ផ្តើម​ថតរូប​ជាមួយ​លោក​នៅពេល​ដែល លោក Uncle Chieng​បាន​ថតរូប​ជាមួយ​លោក ” ។​

​លោក Uncle Chieng បាន​បង្ហោះ​រូបថត​នេះ ដែល​គាត់​បាន​ថត​ជាមួយ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត នៅលើ​ហ្វេ​សប៊ុក​របស់គាត់ ដោយ​សរសេរថា​” រីករាយ​ណាស់​ដែល​បាន​ជួប​ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ម្តងទៀត​! “​៕ដោយ៖សុខា/sn

រូបថត​ទាំងនេះ ទំនងជា អតីត​នាយករដ្ឋមន្ត្រី​ថៃ​នេះ បាន​ទៅលេង លោក Uncle Chieng កាលពី​ឆ្នាំ​២០១៦

#