អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក សារី​ហ្វ ដែល​ជាប់គុក ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​

753
ចែករម្លែក
  • 11
    Shares

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា​ថា​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ា​ហ្ស៍ សារី​ហ្វ (Nawaz Sharif )​ដែល​កំពុង​គុក​នោះ ត្រូវបាន​ដឹក​​ចេញពី​គុក​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ បន្ទាប់ពី​មាន​បញ្ហា​បេះដូង​។​

​លោក ស៊ូ​កាត ចា​វេដ រដ្ឋមន្ត្រី​មន្ត្រី​មហាផ្ទៃ​នៅ​ខេត្ត​Punjab បាន​និយាយថា ការពិនិត្យ​មើល​សុខភាព​បេះដូង​របស់លោក ណា​វ៉ា​ហ្ស៍ សារី​ហ្វ អាយុ​៦៩​ឆ្នាំនេះ​ដែល​ត្រូវបានធ្វើ​នៅក្នុង​គុក​នៅ​ទីក្រុង Rawalpindi បានបង្ហាញ​ពី​តម្រូវការ​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​អ្នកនាំពាក្យ​មន្ទីរពេទ្យ បាន​និយាយថា​លោក ណា​វ៉ា​ហ្ស៍ សារី​ហ្វ ត្រូវបាន​ពិនិត្យ​មើលជំងឺ​បេះដូង ហើយ​ស្ថានភាព​របស់គាត់ គឺ​មិនមាន​ការប្រែប្រួល​នោះទេ​។ ​លោក​បាន​និយាយ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅ​មន្ទីរពេទ្យ​។​

​លោក សារី​ហ្វ ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​កូនស្រី​របស់លោក​ឈ្មោះ ម៉ា​រី​យាម​ណា​វ៉ាស់​(Maryam Nawaz ) នៅពេលដែល​ពួកគេ​បាន​វិលត្រឡប់​មកដល់​​ប៉ា​គី​ស្ថាន​វិញ ពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដើម្បី​ប្រឈម​ទោស​ជាប់គុក​១០​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​កូនស្រី​របស់លោក ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៧​ឆ្នាំ​ក្នុងករណី​ពុករលួយ​នេះ ផងដែរ​។ លោក ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​ដោយ​តុលាកា​ជាន់ខ្ពស់ កាល​​ពី​ខែកក្កដា​ឆ្នាំមុន​៕ដោយ:វាសនា

​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក ណា​វ៉ាស់ សារី​ហ​ហ្វ (Nawaz Sharif )​ដែល​ត្រូវបាន​ដាក់គុក​នោះ ត្រូវបាន​ដឹក​ចេញពី​គុក​ទៅកាន់​មន្ទីរពេទ្យ​​បន្ទាប់ពី​មាន​បញ្ហា​បេះដូង​

#