អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី ខា​ឡេ​ដា ហ្សៀ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៥​ឆ្នាំ​ពីបទ​ពុករលួយ​

120

​បណ្តាញ​សារ​ព័ត​មាន​បង់​ក្លា​ដែ​ស បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កុម្ភៈ​ថា តុលាការ​មួយ​នៅ​ទីក្រុង​នៃ​ប្រទេស​បង់​ក្លា​ដែ​ស បាន​កាត់ទោស​លោកស្រី ខា​ឡេ​ដា ហ្សៀ (Khaleda Zia) អតីត​នាយករដ្ឋមន្ត្រី​និង​ជា​មេដឹកនាំ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) ដែលជា​គណបក្សប្រឆាំង​នេះ​ឱ្យ​ជាប់គុក ៥ ឆ្នាំ តាម​បទចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​កាសែត Daily Star បាន​និយាយថា លោកស្រី​ហ្សៀ និង​ជនជាប់ចោទ​ចំនួន ៦​នាក់​ផ្សេងទៀត​ក្នុងករណីនេះ បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​កិបកេង​ប្រាក់​ជិត ១,៣ លាន​ដុល្លារ ដែល​ផ្ទេរ​ដោយ​ធនាគារ​ពាណិជ្ជកម្ម “United Saudi” ទៅ​មូលនិធិ​មណ្ឌលកុមារ​កំព្រា​របស់​អតីត​នាយករដ្ឋមន្ត្រី​នេះ​។​

​តុលារ​ការ​នេះ​បាន​កាត់ទោស​លោកស្រី ហ្សៀ ឱ្យ​ជាប់គុក​៥​ឆ្នាំ និង ជនជាប់ចោទ​ចំនួន​៥​នាក់​ផ្សេងទៀត​ដោយ​រួមទាំង​កូនប្រុស​ច្បង​របស់​លោកស្រី និង លោក ថា​រីក រ៉ា​ម៉ាន់ (Tarique Rahman) អនុប្រធាន​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស​នេះ ឱ្យ​ជាប់គុក​១០​ឆ្នាំ ក្នុង​ម្នាក់ៗ និង​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ផងដែរ​៕ ដោយ៖ សុខា

​អតីត​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី ខា​ឡេ​ដា ហ្សៀ