អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទៅដល់​ស្នាក់ការ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ផ្តល់​របាយការណ៍​

1028
ចែករម្លែក

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ កាលពីថ្ងៃអង្គារទី២២ឧសភាបានទៅដល់ស្នាក់ការរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនៅទីក្រុងពូត្រាចាយ៉ា។

ណាជីប ត្រូវរំពឹងផ្តល់សេចក្តីថ្លែងការណ៍មួយអំពីការស៊ើបអង្កេតរឿងអាស្រូវពុករលួយប្រាក់រាប់លានដុល្លារ ក្នុងមូលនិធិរដ្ឋ1MDB។

ការទៅដល់របស់លោកកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមេធាវីរបស់លោក២នាក់ បានដកខ្លួនចេញពីការតំណាងអោយរូបលោក។

រឿង1MDB ជារឿងអាស្រូវធំបំផុតមួយក្នុងប្រវត្តិសាស្រ្តម៉ាឡេស៊ី និងបាននាំអោយពិភពលោកចាប់អាមរម្មណ៍កាលពី៣ឆ្នាំមុន។ការស៊ើបអង្កេតមូលនិធិនេះត្រូវបានបើកធ្វើឡើងវិញបន្ទាប់ពីក្រុមចំរុះPakatan Harapanរបស់លោកមហាធៀ ម៉ូហាម៉ាត បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីពេលថ្មីៗ៕ដោយ៖វាសនា