អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា វត្ថុ​ដែល​ប៉ូលិស​ចាប់យក​ទៅនោះ​ជា​អំណោយ​និង​ថា​តំលៃ​របស់​វា​ត្រូវបាន​បំប៉ោង​

3228
ចែករម្លែក

មួយថ្ងៃក្រោយពីប៉ូលិសចេញមកអះអាងថា វត្ថុមានតំលៃនិងលុយដែលត្រូវបានរឹបអូសពីផ្ទះរបស់លោកមានតំលៃដល់ទៅទិត៣០០លានដុល្លារ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់ និយាយថាគ្រឿងអលង្ការសន្ធឹកសន្ធាប់និងវត្ថុមានតំលៃដ៏ច្រើនដែលប៉ូលិសរឹបអូសយកពីគេហដ្ឋានពាក់ព័ន្ធគ្រួសាររបស់ភាគច្រើនបំផុតជាអំណោយនិងថាការវាយតំលៃរបស់ប៉ូលិសត្រូវបានបំប៉ោង។

ប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃពុធទី២៧មិថុនាបានវាយតំលៃថា លុយ គ្រឿងអលង្ការ នាឡិកកាដៃនិងកាបូបយួរ សរុបតំលៃ២៧៣លានដុល្លារនិងបានហៅការរឹបអូសទ្រព្យសម្បត្តិរបស់អតីតមេដឹកនាំរូបនេះថាមានបរិមាណនិងតំលៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តម៉ាឡេស៊ី។

ប៉ូលិសនិយាយថា វត្ថុដែលរឹបអូសនៅក្នុងផ្នែកនៃការស៊ើបអង្កេតលាងលុយនោះ រួមមាន គ្រឿងអលង្ការ១២.០០០​គ្រឿង កាបូបយូរ៥៦៧ នាឡិកាដៃ៤២៣និងវែនតា២៣៤។គ្រឿងអលង្ការនោះរួមមាន ចិញ្ចៀន២.២០០វង់ ខ្សែក១.៤០០ កងដៃ២.១០០និងក្រវិល២.៨០០កន្លាស់ក១.៦០០និងមកុដ១៤។ប៉ូលិសម៉ាឡេស៊ីកាលពីថ្ងៃពុធ
បានអះអាងថា រួមទាំងលុយមកពីជាង២០ប្រទេសផង វត្ថុជាភស្តុតាងដែលខ្លួនរឹបអូសបានមានតំលៃ២៧៣លានដុល្លារ។

ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍លោកណាជីបបាននិយាយថា ការវាយតំលៃផ្អែកលើតំលៃបច្ចុប្បន្ននេះមិនជាក់ស្តែងនិងត្រូវបានបំប៉ោង ដោយសារតែវត្ថុទាំងនោះជាអំណោយតាំងពីប៉ុន្មានទសវត្សរ៍មុន៕ដោយៈវាសនា

ណា ជីប និយាយថា លោក និង ប្រពន្ធ មានបាន ទទួល អំណោយ ជាច្រើន និង ច្រានចោល ការវាយតំ លៃ ២៧៣ លាន ដុល្លារ

វត្ថុ មាន តំលៃ និង លុយ ដែល រឹបអូស ពី ផ្ទះ ចំនួន ៦ ដែល ពាក់ព័ន្ធ នឹង គ្រួសារ លោក ណា ជីប ត្រូវ ប៉ូលិស និយាយថា មាន តំលៃ ២៧៣ លាន ដុល្លារ