អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​ទទួលទោស​ចំពោះ​ការ​ចោទ​អំពី​ការកែប្រែ​របាយការណ៍​នៃ​គម្រោង​មូលនិធិ​1MDB

595
ចែករម្លែក

​លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​ទទួលទោស​ចំពោះ​ការចោទប្រកាន់​ដែលថា​លោក​ប្រើ​អំណាច​របស់ខ្លួន​ដើម្បី​បញ្ជា​ឱ្យ​កែប្រែ​របាយការណ៍​​សវនកម្ម​ចុងក្រោយ​នៃ​គម្រោង​មូលនិធិ​1MDB​នេះ​។​

​លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើស​ប្រាស់​សិទ្ធិអំណាច​តួនាទី​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្សេងៗ​សម្រាប់​ខ្លួនឯង ​ដោយ​គេចវេះ​ពី​ការ​វិន័យ​ទោសកំហុស​ព្រហ្មទណ្ឌ​ប្រឆាំង​លោក ដែល​ជាប់ទាក់ទង​នឹង​គម្រោង​មូលនិធិ​1MDB​នេះ​។​

​លោក ត្រូវបាន​ចោទប្រកាន់ថា​បាន​បញ្ជា​ឱ្យមាន​ការកែប្រែ នៅពេល​មុនពេល​របាយ​ការណ៍​ត្រូវ​បានបញ្ចប់​និង​ដាក់​ទៅ​គណៈកម្មាធិការ​គណនេយ្យ​សាធារណៈ​។​

​លោក ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​រវាង​ថ្ងៃទី​២២​ខែកុម្ភៈ​និង​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​។ លោក​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​​ពុល​រលួយ​ម៉ាឡេស៊ី ។ បើសិន លោក​ត្រូវបាន​រកឃើញថា​មានទោស​កំហុស​នោះ លោក អាច​ជាប់គុក​២០​ឆ្នាំ​៕

លោក ណា​ជីប រ៉ា​ហ្សា​ក់ (​រូប​កណ្តាល​) បាន​កំពុង​ប្រឈម​ការចោទប្រកាន់​ចំនួន​៣២​ករណី​ដែល​ទាក់ទង​នឹង​គម្រោង​មូលនិធិ​1MDB