អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សវនាការ​ពាក់ព័ន្ធ​រឿង​ពុករលួយ​

159
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សាក់ នឹង​ឡើង​ការពារ​ការប្រព្រឹត្ដ​របស់លោក នៅ​តុលាការ​នៅក្នុង​រឿងអាស្រូវ​គម្រោង​1MDB នៅ​ថ្ងៃ​អង្គារ​ទី​៣​ខែ​ធ្នូ​នេះ ខណៈ​ការជំនំជម្រះ​លើកដំបូង​ដែល​ទាក់ទង​ទៅនឹង​ការ​ក្លែងបន្លំ​យក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ឈាន​ដល់​ដំណាក់កាល​ដ៏​សំខាន់​។​

​តាម​ការចោទប្រកាន់ ទឹកប្រាក់​ដ៏​ច្រើន​ត្រូវបាន​ក្លែងបន្លំ​យក​ពី​មូលនិធិ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​1MDB នេះ ដោយ​អតីត​នាយករដ្ឋមន្ត្រី​នេះ​និង​ក្រុម​បក្ខពួក​របស់​លោក​ហើយ​​បាន​ចំណាយ​លើ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​អចលនទ្រព្យ​ថ្លៃៗ រហូត​ដល់​គ្រឿង​តុបតែង​លម្អ​។​

​ក្រុម​សម្ពន្ធភាព​របស់លោក​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​ការបោះឆ្នោត​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​កាន់អំណាច​អស់​រយៈពេល​៦​ទសវត្សរ៍ ដោយសារ​តែ​សាធារណៈជន​ខឹងសម្បារ​​ចំពោះ​រឿង​អាស្រូវ​នេះ ហើយ​ចាប់តាំងពី​ពេលនោះ​មក​លោក​ត្រូវបាន​ចាប់ខ្លួន​និង​រង​ការចោទប្រកាន់​រាប់សិប​ករណី​។​

​លោក ណា​ជីប រ៉ា​ហ្សាក់ អាយុ​៦៦​ឆ្នាំនេះ ត្រូវបាន​នាំ​ខ្លួន​មក​កាត់ទោស​កាលពី​ខែ​មេសា ទាក់ទង​នឹង​ភាពចម្រូងចម្រាស​ក្នុងករណី​ផ្ទេរ​ប្រាក់​ចំនួន​៤២ លាន​រីង​ហ្គី​ដ (១០,១ លាន​ដុល្លារ​) ពី​អតីត​អង្គភាព​នៃ​គម្រោង​1MDB​នេះ ចូល​ទៅក្នុង​គណនី​ធនាគារ​របស់​លោក​។ ទោះជា​យ៉ាងណា លោក ណា​ជីប រ៉ា​ហ្សាក់​បដិសេធ​ថា​មិន​ធ្វើ​ខុស​៕​ដោយ​៖​សុខា​/sn

បើ​តាម​ការចោទប្រកាន់ ទឹកប្រាក់​ដ៏​ច្រើន​ត្រូវបាន​ក្លែងបន្លំ​យក​ពី​មូលនិធិ​1MDB នេះ ដោយ លោក ណា​ជីប រ៉ា​ហ្សាក់ និង ក្រុម​បក្ខពួក​របស់​លោក​។​លោក​ប្រឈម​ការ​ចោទ​​ប្រកាន់​៤​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ និង​៣​ករណី​ទៀត​អំពី​ការលាង​លុយ​