អតីត​និស្សិត​កសិកម្ម​ម្នាក់​ចិញ្ចឹម​ចង្រិត​បាន​ជោគជ័យ​ដោយ​ចំណាយ​ទុន​តិច​ចំណេញ​ច្រើន​

420
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​)៖​លោក​ទូច​ភ័​ក្ត្រា​អាយុ​៣១​អតីត​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​នៅ​សកលវិទ្យា​ល័យ ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង​។​បច្ចុប្បន្ន​រស់នៅ ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង លោក​បាន​ងាក​មក​ចាប់ផ្តើម​មុខរប​ចិញ្ចឹមសត្វ​ចង្រិត​លក់​ដែលជា​រប​បន្ថែម​ពី​ស្រែចម្ការ​និង​ការងារ​ក្រុមហ៊ុន​។​

​លោក​ទូច​ភ័​ក្ត្រា​បានឱ្យដឹងថា​ដំបូង​ឡើយ​លោក​បាន​សាកល្បង​ចិញ្ចឹមសត្វ​ចង្រិត​តាមរយៈ​មើល​តាម​វីដេអូ​Youtube​និង​Facebook​ពី​របៀប​ចិញ្ចឹម​។​ដោយ​ប្រើ​អាង​ចំនួន​២​តូចៗ​ធ្វើ​ពី​smartbourd​។​ការចិញ្ចឹម​នេះ​គ្រាន់តែ​នឹង​ចែកគ្នា​ហូប​មិនមាន​ជាការ​លក់ដូរ​អ្វី​នោះទេ​។​ដោយបាន​សុំ​ចែក​ទិញ​ពូជ​ពី​បងប្អូន​ដែល​គេ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។

​លោក​បាន​បន្ថែមថា​បន្ទា​ប់​ពី​ចិញ្ចឹម​បាន​រយៈពេល​ជាង​មួយខែ​ចង្រិត​ដែល​លោក​ចិញ្ចឹម​ហាក់ដូចជា​បាន​ផល​ល្អ​គួរសម​។​ដោយមាន​ការលើកទឹកចិត្ត​ពី​បងប្អូន​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ជាមួយនឹង​ចំណេះដឹង​ខាង​ផ្នែក​កសិកម្ម​ផង​នោះ​។​លោក​ភ័​ក្ត្រា​បាន​ងាក​មក​បន្ត​ពង្រីក​ការចិញ្ចឹម​សត្វ​ចង្រិត​នេះ​ឈានទៅដល់​ការធ្វើជា​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចង្រិត​ទ្រង់ទ្រាយ​មធ្យម​សម្រាប់​លក់​តែម្តង​។​គឺ​ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៩​មក​ម្លេះ​។​

​លោក​ទូច​ភ័​ក្ត្រា​បាន​និយាយថា​លោក​ចំណាយ​ជា​អស់ប្រាក់​ជាង​៤.០០០​ដុ​លា្ល​រ​ដើម្បី​សាងសង់​រោង​និង​អាង​សម្រាប់​ចិញ្ចឹមសត្វ​ចង្រឹត​នេះ​ដែលមាន​ទំហំ​១២​គុណ​នឹង​១៥​ម៉ែត្រ​។​មាន​អាង​ចិញ្ចឹម​ចំនួន​១៨​អាង​ធ្វើ​ពី​ថ្ម​ឥដ្ឋ​។​ចំពោះ​ការរក​ពូជ​ចង្រឹត​មក​ចិញ្ចឹម​វិញ​លោក​បាន​បញ្ជា​រទិញ​ពូជ​មក​គេ​ដែរ​ដែលមាន​តម្លៃ​១​ដុ​លា្ល​រ​ក្នុង​មួយ​ចាន​ស្នោរ​។

​ក្នុងនោះ​លោក​ភ័​ក្ត្រា​បាន​រៀបរាប់​ពី​ការចិញ្ចឹម​ថា​ការដាក់​ថ្ងៃ​ដំបូង​ចំពោះ​ចំណី​រដាក់​តែ​កន្ទក់​ខ្មុក លាយ​ជាមួយនិង​ចំណីរ​កូន​មាន់​តែប៉ុណ្ណោះ​។​លុះ​បាន​អាយុ​មួយអាទិត្យ​ទើប​យើង​ដាក់​ស្លឹកឈើ​រុក្ខជាតិ​មួយចំនួន​ឱ្យ​កូន​ចង្រិត​ស៊ី​ដូចជា​ស្លឹកចេក​ស្លឹក​ឆៃ​យ៉ា​និង​ដើម​ស្មៅ​យក្ស​ជាដើម​។​

ដល់​ចង្រិត​មាន​អាយុ​បាន​២៣​ទៅ​២៥​ថ្ងៃ​ទើប​ចាប់ដក​ឈប់​ដាក់​ចំណី​កូន​មាន់​ទៀតហើយ​។​គឺ​ដាក់​តែ​កន្ទក់​និង​ស្លឹក​រុក្ខជាតិ​តែប៉ុណ្ណោះ​។ ធ្វើបែបនេះ​រហូតដល់​៤៥​ថ្ងៃ​ទៅ​៥០​ថ្ងៃ​ទើប​ចង្រិត​អាច​ចាប់​លក់បាន​។​

​លោក​ភ័​ក្ត្រា​បាន​បញ្ជាក់ថា​ចំពោះ​ការ​មើលថែ​គឺ​វា​មិន​លំបាក​ណាស់ណា​ទេ​។​តែ​យើង​ចាំបាច់​ត្រូវ​ទៅ​មើល​ដាក់​ទឹក​ដាក់​ចំណី​ជា​រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃ​ចាប់​លក់​។​ការចំណាយ​គឺ​អស់​តែ​លើកដំបូង​ទេ ដូចជា​ឩ​បក​រណ៍ និង​ពូជ​ចង្រិត យើង​អាច​បាន​ពូជ​ពី​ចង្រិត​ដែល​យើង​កំពុង​ចិញ្ចឹម​ផងដែរ ។​​ព្រោះ​ក្នុងកំឡុងពេល​៤៥​ថ្ងៃ​ចង្រិត​វា​ពង​ពី​២​ទៅ​៣​ដង​។​ដូច្នេះ​យើង​អាច​រក្សារ​ទុក​កូន​និង​ពង​ធ្វើ​ពូជ​បន្តទៀត​បាន​។​

​ក្នុងការ​ចិញ្ចឹម​ចង្រិត​លោក​ភ័​ក្ត្រា​បានឱ្យដឹងថា​លោក​ត្រូវ​ចំណាយ​ពី​៧០​ទៅ​៨០​ដុល្លារ​ក្នុង​មួយ​អាង​ចិញ្ចឹម​គឺ​ចាប់​រាប់​ពី​ការដាក់​ចិញ្ចឹម​ថ្ងៃទី​១​រហូតដល់​ប្រមូល​ផល​។​ចំពោះ​ការលក់​វិញ​លោក​អាច​លក់បាន​ពី​១៣០​ទៅ​១៥០​ដុល្លារ​ក្នុង​មួយ​អាង​។​ក្នុង​មួយ​អាង​បាន​ចង្រិត​ពី​៤០​ទៅ​៥០​គីឡូក្រាម ។​​ដោយ​ក្នុង​១​គីឡូក្រាម​លក់​ពី​២​ទៅ​៣​ដុល្លារ​តែ​ពេលខ្លះ​អាច​លក់បាន​រហូតដល់​៤​ដុល្លារ​ក៏មាន វា​អាស្រ័យ​លើ​តម្លៃ​ហាងឆេង​ទីផ្សារ​ផងដែរ​។​

​ចំពោះ​ការ​កម្មង់​ទិញ លោក​លក់បាន​ទៅតាម​បណ្តា កន្លែង​មួយចំនួន​ដូចជា​រាជធានី​ភ្នំពេញ​កំពង់ចាម ស្វាយរៀង​និង​ជាពិសេស​ផ្សារ​អ្នក​លឿង​។​ដែល​ភាគច្រើន​ឈ្មួញ​ខ្លះ​គេ​មកដល់​កន្លែង​ហើយ​ខ្លះទៀត​ក៏​បញ្ជា​រទិញ​តាម​ទូរស័ព្ទ​។​

​លោក​ទូច​ភ័​ក្ត្រា​ម្ចាស់​កសិដ្ឋាន​សុវិជ្ជា​ក៏បាន​សំណូមពរ​បងប្អូន​កសិក​រ​ដែលមាន​ដីធ្លី​ទំនេរ​ក្បែរ​ផ្ទះ​។​សូម​កំ​ទុកចោល​យើង​អាច​កែរ​ច្នៃ​មក​ចិញ្ចឹម​ចង្រិត​ដែលជា​មុខរបរ​ងាយស្រួល​មិន​ពិបាក​ចំណាយ​ទុន​តិច​។​មិន​ប្រកាន់​រដូវ​ហើយ​អាច​រកចំណូលបាន​ទៀតផង​។​បើ​ប្អូន​ចង់បាន​ពូជ​អាច​ទំនាក់ទំនង​តាមរយៈ​លោក​ទូច ភ័​ក្ត្រា ឬ​តាមរយៈ​ផេកហ្វេសប៊ុកសិដ្ឋាន​សុវិជ្ជា​បាន​៕S/​