អតីត​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​ទាមទារ​អោយ​ប្រគល់​លុយ​រាប់លាន​ដុល្លារ​មកវិញ

1104
ចែករម្លែក

គណបក្ស អង្គការ ជាតិ ម៉ា ឡេ ឯកភាព (UMNO) កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ឧសភា បានស្នើ សុំអោយ ប៉ូលិស ប្រគល់ ប្រាក់ រាប់លាន ដុល្លារ មក គណបក្ស វិញ បន្ទាប់ពី វា ត្រូវបាន រឹបអូស យក ពី គេហដ្ឋាន និង ខុន ដូ មួយចំនួន ពាក់ព័ន្ធ នឹង អតីត នាយករដ្ឋមន្ត្រី ណា ជីប រ៉ា ហ្សា ក់ ។

សូមបញ្ជាក់ថា នៅ មួយ សប្តាហ៍ បន្ទាប់ពី ការបោះឆ្នោត ថ្ងៃ ៩ ឧសភា ប៉ូលិស ស៊ើបអង្កេត ម៉ាឡេស៊ី បាន ឆ្មក់ ចូល គេហដ្ឋាន របស់ គ្រួសារ លោក ណា ជីប និង ខុន ដូ ប្រណិត មួយ ចំនួន ទៀត សង្ស័យ ជា របស់ គ្រួសារ លោក ដោយ រឹបអូស យក កាបូប ប្រ៊ែ ន រាប់រយ កេះ គ្រឿងអលង្ការ វត្ថុ មាន តំលៃ និង លុយ រាប់សិប បាវ ដែល ត្រូវបាន គេ ស ង្ស័ ថា ជា លុយ ពុល រលួយ ឬ ជា លុយ លួច បន្លំ ពី មូលនិធិ រដ្ឋ មួយ ។

តែ UMNO បាន និយាយ នៅក្នុង សេចក្តីថ្លែងការណ៍ កាលពី ថ្ងៃ ២៤ ឧសភា ថា លុយ ទាំងនោះ ជា ប្រាក់ បរិច្ចាគ សំរាប់ យុទ្ធនា ការបោះឆ្នោត និង លុយ មូ និ ធិ របស់ បក្ស ដែល សល់ ក្រោយ ការបោះឆ្នោត ហើយក៏ ត្រូវ ប៉ូលិស រឹបអូស ក្នុងពេល ត្រូវបាន ត្រៀម ផ្ទេរ ទៅអោយ ថ្នាក់ដឹកនាំ បក្ស ថ្មី ។

ដោយ ត្រូវ ទម្លាក់ ចេញពី អំណាច ចាប់តាំងពី ប្រទេស ទទួលបាន ឯករាជ្យ កាលពី ៦ ទសវត្សរ៍ មុន UMNO បាន និយាយថា ខ្លួន ត្រូវការ លុយ ទាំងនេះ ដើម្បី ស្តារ គណបក្ស ។

សូមបញ្ជាក់ថា លោក ណា ជីប បាន លាឈប់ ពី ប្រធាន បក្ស UMNO នៅ មួយថ្ងៃ ក្រោយ ការ ចាញ់ឆ្នោត និង ត្រូវ ជំនួស ដោយ លោក អា ម៉ា ត ហ្សា ហ៊ី ត ហា មី ឌី ។

រដ្ឋាភិបាល ថ្មី ដឹកនាំ ដោយ លោក មហា ធៀ ម៉ូ ហា ម៉ា ត អតីត នាយករដ្ឋមន្ត្រី និង អតីត មេដឹកនាំ UMNO ដែល បាន ចូលរួម ក្នុង ក្រុមប្រឆាំង ដើម្បី យកឈ្នះ លោក ណា ជីប ដែល លោក មហា ធៀ ចោទប្រកាន់ថា បាន ប្រព្រឹត្ត អំពើពុករលួយ ។

នៅ ថ្ងៃ សុក្រ ទី ២៥ ឧសភា ប៉ូលិស ម៉ាឡេស៊ី បាន និយាយថា លុយរាប់ បាវ ដែល ត្រូវបាន រឹបអូស យក ពី ផ្ទះ លោក ណា ជីប មាន ចំនួន ១១៤ លាន រីង ហ្គី ត (២៨,៦ លាន ដុល្លារ ) ។

ប្រធាន ប៉ូលិស ស៊ើបអង្កេត បទឧក្រិដ្ឋ ពាណិជ្ជកម្ម ដែល បាន ដឹកនាំ ការ ឆ្មក់ ចូល ឆែកឆេរ ផ្ទះ លោក ណា ជីប បាន និយាយថា ៣៥ វ៉ា លី ស ក្នុងចំណោម អីវ៉ាន់ ៧២ វ៉ា លី ស ដែល ត្រូវបាន រឹបអូស ពី ផ្ទះ លោក ណា ជីប ផ្ទុក លុយ មកពី ២៦ ប្រទេស ភាគច្រើន ជា លុយ រីង ហ្គី តរបស់ ម៉ាឡេស៊ី និង ដុល្លារ សិង្ហ បុរី សរុបទៅ ១១៤ លាន រីង ហ្គី ត (២៨,៦ ដុល្លារ ) ។

លោក អា ម៉ា ស៊ី ង បាន និយាយទៀតថា ប៉ូលិស នៅ វាយតំ លៃ គ្រឿងអលង្ការ និង នាឡិកាដៃ នៅក្នុង វ៉ា លី ស ៣៧ ទៀត ។

សរុប ប៉ូលិស បាន ឆ្មក់ ចូល ឆែកឆេរ ១២ ទីតាំង ជា ផ្នែក នៃ ការស៊ើបអង្កេត រំលោភ ទំនុកចិត្ត ពាក់ព័ន្ធ នឹង ការបាត់ លុយរាប់ ពាន់ លាន ដុល្លារ ពី មូលនិធិ 1MDB តែ លោក ស៊ី ង មិនបាន បញ្ជាក់ថា ទីតាំង ទាំងនោះ ជា របស់ អ្នកណា ទេ ដោយ ថា វា កំពុង ត្រូវបាន ស៊ើបអង្កេត ។

សូមបញ្ជាក់ថា លោក ណា ជីប និង ភរិយា ត្រូវបាន ហាម មិនអោយ ចាកចេញ ពី ប្រទេស ។ លោក ត្រូវបាន សួរចម្លើយ អស់ ជាង ១០ ម៉ោង នៅ ២ ថ្ងៃ ក្នុង សប្តាហ៍ នេះ ដោយ ទី ភ្នា ក់ ងារ ប្រឆាំង អំពើពុករលួយ ៕ ដោយ ៖ វាសនា