ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អតីតបងប្អូនខ្មែរក្រហមថា នយោបាយឈ្នះ ឈ្នះនិងវិមានឈ្នះ ឈ្នះ ជាជីវិត ជាបេះដូងរបស់ប្រជាជាតិខ្មែរ របស់ភាគីអតីតខ្មែរគូជម្លោះប្រដាប់អាវុធទាំង៤ភាគី និងរបស់ខ្មែរទាំងមូលនាបច្ចុប្បន្ន ក៏ដូចទៅអនាគត។
លោកទឹម ម៉ន អតីតមេថ្នាក់ទាបនៃកងទ័ពខ្មែរក្រហមរណសិរ្ស៤៥០ តំបន់ម៉ាឡៃ -បច្ចុប្បន្នជាមេឃុំទួលពង្រស្រុកម៉ាឡៃប្រាប់កាសែតរស្មីកម្ពុជាកាលេពីព្រលប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ ថា : ការតសតស៊ូប្រដាប់ដើម្បីជាតិ មាតុភូមិកន្លងមកលំបាក់ វេទនា គ្រោះថ្នាក់ ហើយពិបាកនឹងឈ្នះគូភាគីជម្លោះណាស់។ ហើយលោកផ្ទាល់ក៏រងគ្រោះជាន់មីនកំបុតជើងត្រឹមភ្លៅម្ខាង សឹងតែមិនសល់ជីវិតផង។ កងទ័ពនិងប្រជាជនអតីតខ្មែរក្រហមនិងអតីតចលនាតស៊ូដទៃទៀត ក៏គ្រោះថ្នាក់ ប្រឈមគ្រោះថ្នាក់ណាស់។
លោកទឹម ម៉ន និយាយបន្តថា ប៉ុន្តែអនុស្សាវរីយ៍ល្វីងជូរចត់នោះ បានដល់ទីបញ្ជប់ដោយសារនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ។ សង្គ្រាមបានបញ្ជប់ សន្តិភាពបានផុសឡើង ហើយអ្វីក៏កើតឡើងតាំងពីជីវិត សេចក្តីសុខចម្រើន សុភមង្គល ជីវភាពក្នុងគ្រួសារ ជីវភាពនិងសេដ្ឋកិច្ច សង្គមក៏ត្រូវបានស្តារ និងអភិវឌ្ឍន៍។
ដូច្នេះហើយទាំងនយោបាយឈ្នះ ឈ្នះ ទាំងវិមានឈ្នះ ឈ្នះដែលបានកសាងឡើងនៅភ្នំពេញដែលត្រូវសម្ពោធក្នុងពេលដ៏ខ្លីខាងមុខនេះ មានគុណបំណាច់ មានតម្លៃ មានប្រយោជន៍ខ្លាំងណាស់សម្រាប់លោក គ្រួសារលោក ប្រជាជននិងប្រជាជាតិខ្មែរគ្រប់និន្នាការ ។
ស្រដៀងគ្នានេះដែរ អ្នកស្រី អ៊ឹម រិន ពលរដ្ឋរស់នៅស្រុកម៉ាឡៃនិងជាអតីតពលរដ្ឋក្នុងភាគីខ្មែរក្រហមប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៩ខែធ្នូដែរថា : កុំតែបាននយោបាយឈ្នះ ឈ្នះនោះ ម្ល៉េះសមអតីតខ្មែរក្នុងគូជម្លោះប្រដាប់អាវុធ មិនទាន់បញ្ចប់ការច្បាំងប្រយុទ្ធនឹងគ្នាឡើយ បើទោះជាកម្លាំងខ្លាំង ឬខ្សោយក៏ដោយ។
ប៉ុន្តែបាននយោបាយនោះ ទើបអតីតខ្មែរក្រហមបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលពីពាក់កណ្តាលឆ្នាំ១៩៩៦មក ហើយអស់ទាំងស្រុងនៅឆ្នាំ១៩៩៨ ។
ពីនោះមក ខ្មែរយើងបានសុខសុខ បានសប្បាយ បានអ្វីៗដែលមិននឹងស្មានដល់។ ហេតុនេះ នយោបាយឈ្នះ ឈ្នះ ក៏ដូចវិមានឈ្នះ ឈ្នះ ត្រូវតែចារឹកទុកក្នុងបេះដូង ក្នុងខួរក្បាល ក្នុងដួងចិត្តពួកយើង ។
ចំពោះអ្នកស្រីរ័ត្ន ស្រីអូនវិញ បានប្រាប់កាសែតរស្មីកម្ពុជានាព្រលប់ថ្ងៃទី១៩ខែធ្នូដែរថា : អ្នកស្រីមានប្តីជាអតីតទាហានឧទ្ទាមខ្មែរក្រហម ហើយឧស្សាហ៍បានឭឱពុក ម្តាយក្មេកនិយាយេះឪពីប្រវត្តិរងគ្រោះ និងភាពលំបាកលំបិនហួសបើគិតពីក្នុងសង្គ្រាមតាំងពីឆ្នាំ១៩៧០ដល់១៩៩៩។
អ្នកស្រីអគុណនូវស្នាដៃដឹកនាំប្រទេសក្រោមនយោបាយឈ្នះ ឈ្នះ ហើយទុកកេរមរតកអោយពួកកូនខ្មែរជំនាន់នេះ បានសុខ សម្បូរសប្បាយ។ ពោលកឺជីដូនជីតា ពុកម៉ែជំនាន់មុនលំបាក់ គ្រោះថ្នាក់ តែកូនចៅជំនាន់នេះមានសំណាងណាស់៕ ល