អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ម្នាក់​ទៀត​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ពុករលួយ​

1055
ចែករម្លែក
  • 10
    Shares

​ក្រុម​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់ អតីត​ប្រធានាធិបតី លោក លី ម្យុង បាក់ (Lee Myung-bak) ពី​បទ​ទទួល​ប្រាក់​សំណូក លួច​បន្លំ​ប្រាក់​រដ្ឋ និង​ការ​ចោទ​ប្រ​កាន់​ផ្សេងៗ​ទៀត​។​

​ការចោទប្រកាន់​លើ លោក លី ម្យុង​បាក់ ត្រូវបាន​ធ្វើឡើង​៣​ថ្ងៃ​បន្ទាប់ពី អ្នក​ស្នង​តំណែង​របស់​លោក គឺ លោកស្រី ប៉ាក់ ហ្គុន ហេ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២៤​ឆ្នាំ ដោយសារ​រឿង​អាស្រូវ​ពុករលួយ ដាច់ដោយឡែក​។​

​ការិយាល័យ​តុលាការក្រុង​សេ​អ៊ូ​ល បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ខែ​មេសា​ថា ខ្លួន​បាន​ចោទប្រកាន់​លោក លី ម្យុង បាក់ ពី​បទ​ទទួល​ប្រាក់​សំណូក ចំនួន​១១​ពាន់​លាន​វ៉ុន​(​ជាង​១០​លាន​ដុល្លារ​អាមេរិក​)​ពី អង្គភាព​ស៊ើបការណ៍​សម្ងាត់​និង ក្រុមហ៊ុន​Samsung ព្រម​ទាំង​ពី​ក្រុមហ៊ុន​មួយចំនួន​របស់​ប្រទេស​នេះ ។​

​លោក លី ម្យុង បាក់ ក៏​ត្រូវបាន​ចោទប្រកាន់​ពី​បទ​កិបកេង​ប្រាក់​ប្រមាណ​ជា​៣៥​ពាន់​លាន​វ៉ុន​(​ជាង​៣២​លាន​ដុល្លារ​អាមេរិក​)​នៃ​មូលនិធិ​ផ្លូវការ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​​ដែល​លោក​បាន​កាន់កាប់​និង​ការ​គេចវេះ​ពន្ធ​លើ​ក្រុមហ៊ុន សរុប​ចំនួន​៣​ពាន់​លាន​វ៉ុន (​ជិត​៣​លាន​ដុល្លារ​អាមេរិក ) ។​

​លោក លី ម្យុង​បាក់ បាន​ធ្វើ​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Hyundai និង អភិបាលក្រុង​សេ​អ៊ូ​ល នៅ​មុន​ពេល​បាន​ធ្វើ​ជា​ប្រធានាធិបតី ពី​ឆ្នាំ​២០០៨ ដល់ ឆ្នាំ​២០១៣​។ ​លោក ត្រូវបាន​ចាប់ខ្លួន កាលពី​ខែ​មុន​៕

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុង បាក់​

#