អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី មី​យ៉ុង បាក់ ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​ជាប់ទោស​

647
ចែករម្លែក

សារព័ត៌មានYonhap ដែលបានដកស្រង់សម្តីរបស់មេធាវីនៅថ្ងៃសុក្រទី១២ខែតុលានេះ បានរាយការណ៍ថា​អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី មីយ៉ុង បាក់ (Lee Myung-bak ) នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេច របស់តុលាការដែលបានរកឃើញលោក មានពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយ។

លោក Kang Hoon មេធាវីរបស់លោក បាននិយាយថា លោក លី មីយ៉ុង បាក់ គ្រោងនឹងដាក់ពាក្យបណ្តឹងប្តឹងឧទ្ធរណ៍ទៅកាន់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូល នៅល្ងាចថ្ងៃសុក្រនេះ។

លោក លី មីយ៉ុង បាក់ ដែលបានធ្វើប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣ ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃទី៥ ខែតុលាពីបទទទួលប្រាក់សំណូក ការលួចបន្លំលុយរដ្ឋ និងការចោទប្រកាន់ផ្សេងៗទៀត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់គុក១៥ឆ្នាំ៕ដោយ៖សុខា/sn

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី មីយ៉ុង បាក់