អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​ត្រូវបាន​សាកសួរ​អំពី​អំពើពុករលួយ​

3485
ចែករម្លែក

​អតីត​មេដឹកនាំ​កូរ៉េខាងត្បូង លោក​លី ម្យុ​ង​បាក់​( Lee Myung-bak )​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ខែមីនា​បន្ទាប់​​ពី ត្រូវ​ក្រុម​រដ្ឋអាជ្ញា​បាន​សាកសួរ លោក​អំពី​អំពើពុករលួយ​ដែល​នេះ​ជា​អតីត​មេដឹកនាំ​ចុងក្រោយ​ម្នាក់​របស់​ប្រទេស​នេះ​ដែល​បាន​ជាប់​​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​ពុករលួយ​ដែល​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​និង​អ្នកជំនួយការ​របស់ លោក Lee Myung-bak អាយុ​៧៦​ឆ្នាំ​កាលពី​អំឡុង​​ពេល​កាន់អំណាច​របស់លោក បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈដែល​ក្រុម​រដ្ឋអាជ្ញា​ស៊ើបអង្កេត ករណី​សូកប៉ាន់​​ជាច្រើន ដែលមាន​ចំនួន​រាប់លាន​ដុល្លារ​។​

​ការស៊ើបអង្កេត​នេះ​ទៀត​មានន័យថា អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​នៅរស់​ចំនួន​៤​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស និង ចោទប្រកាន់ ឬ ស៊ើបអង្កេត​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​។​

​សារព័ត៌មាន​Yonhap បាន​និយាយថា លោក Lee Myung-bak​បាន​ចំណាយពេល​ជាង​២១​ម៉ោង​នៅឯ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​​ទីក្រុង​សេ​អ៊ូ​ល​ចាប់ពី​ព្រឹក​ថ្ងៃ​ពុធ​។​

​លោក Lee Myung-bak ដែល​បាន​ធ្វើជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣ បាន​រិះគន់​ការចោទប្រកាន់​នេះ​ថា​​ជា “​ការ​សងសឹក​នយោបាយ​” ហើយ​កាលពី​ថ្ងៃ​ពុធ​លោក​សង្ឃឹមថា វា​នឹង​ជា “​ពេលវេលា​ចុងក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​” ដែល អតីត​ប្រមុខរដ្ឋ​របស់​កូរ៉េខាងត្បូង ត្រូវបាន​កោះហៅ​ដើម្បី​សាកសួរ ដោយ​ក្រុម​រដ្ឋអាជ្ញា​។

​លោក Lee បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​” ក្នុងនាម​ជា​អតីត​ប្រធានាធិបតី​ខ្ញុំ​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​និយាយ​អំពី​រឿងនេះ ​ប៉ុន្តែ ខ្ញុំ​នឹង​ទុក​ពាក្យសម្តី​របស់ខ្ញុំ ដោយ​មិន​និយាយ​ច្រើន​ទេ ។​

​ក្រុម​អាជ្ញា ត្រូវបាន​គេ​ជឿថា​នឹង​ស្នើសុំ​តុលាការ​ចេញ​ដីកាចាប់ខ្លួន​លោក​Lee Myung-bak នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕ដោយ៖សុខា

​លោក Lee Myung-bak បាន​ចំណាយពេល​ជាង​២១​ម៉ោង នៅឯ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ទីក្រុង​សេ​អ៊ូ​ល