អតីត​ប្រធានាធិបតី​ជាច្រើនរូប​ប្រែ​ទឹកមុខ​ហើយ​បរិយាកាស​ប្រែជា​សោះអង្គើយ គ្រាន់តែ​ត្រាំ​និង​ភរិយា​មកដល់​បុណ្យសព​ច​ច​ប៊ូ​ស​ភ្លែត​!

657
ចែករម្លែក

​មនុស្ស​ដែល​ចម្លែក​ខុសគេ​ក្នុងចំណោម​មនុស្សម្នា គឺ​មិន​ងាយ​មើល​ច្រឡំ​ទេ​។

​បុណ្យសព​អតីត​ប្រធានាធិបតី​ច​ច ប៊ូ​ស កាលពី​ថ្ងៃ​ពុធ​ទី​៥​ធ្នូ​គឺជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​ការជួបជុំ​អតីត​ប្រធានាធិបតី​ដែល​នៅរស់ ប៉ុន្តែ​កៅអី​ជួរមុខ ដែលមាន​វត្តមាន​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា លោក​ប៊ី​ល គ្លី​ន​តុ​ន និង​លោក​ជី​មមី ខា​ធឺ និង​ភរិយា​របស់​ពួកគាត់ បែរ​ជាមាន​ភាពមិន​ស្រណុក​ក្នុង​ចិត្ត​ទៅវិញ នៅពេល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រា និង ភរិយា​មេ​ឡា​នី បានមក​ដល់​។

​ការជួប​ជុំគ្នា​នេះ​គឺ​បង្ហាញឱ្យឃើញ​ជាក់ស្តែង​នូវ​ភាពមិន​ស្រណុក​ក្នុង​ចិត្ត​រវាង​អ្នក​កាន់តំណែង​សេត​វិមាន​បច្ចុប្បន្ន និង អតីត​ប្រធានាធិបតី​មុនៗ ដែល​នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ត្រាំ​ត្រូវបាន​អញ្ជើញ​មក​ព្រោះតែ​គាត់​មានឈ្មោះ​ជា​ប្រធានាធិបតី​តែប៉ុណ្ណោះ​។

​ខណៈ​ពិធី​បុណ្យសព​ត្រូវបាន​ធ្វើឡើង​ដោយ​បរិយាកាស​កក់ក្តៅ​សម្រាប់​លោក​ច​ច ប៊ូ​ស ដែល​ស្លាប់​ទៅនោះ ទំនាក់ទំនង​រវាង​ប្រធានាធិបតី​ដែល​នៅរស់​គឺ​សោះអង្គើយ​នឹង​គ្នា​ខ្លាំង​សម្បើម​ណាស់​។

​លោក​ត្រាំ​បាន​ចាប់ដៃ​ប្តី​ប្រពន្ធ​អូ​បា​ម៉ា មុនពេល​រក​កន្លែង​អង្គុយ​នៅ​ព្រះវិហារ​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​មិនបាន​ទៅ​ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ឡើយ​។ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ងក់ក្បាល​បន្តិច​ដាក់​លោកស្រី​មេ​ឡា​នី ប៉ុន្តែ​បន្ទាប់មក​សម្លឹង​មើលទៅ​ត្រង់​ភ្លែត​តែម្តង​។

​ប្រធានាធិបតី​៥​រូប​ចុងក្រោយ​ដែល​បានមក​ចូលរួម​បុណ្យសព រួមមាន​ទាំង​លោក​ច​ច ដាប់​ប​ល​យូ ប៊ូ​ស ផងដែរ ដែល​បាន​ចាប់ដៃ​គេ​គ្រប់គ្នា និង​ហាក់ដូច​និយាយ​លេងសើច​ខ្លះ​ជាមួយ​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា ដោយ​ប្រគល់​អ្វីមួយ​ដល់ដៃ​លោកស្រី​ទៀតផង​។ បន្ទាប់មក​លោក​ប៊ូ​សបាន​រក​កន្លែង​អង្គុយ​ជាមួយ​សមាជិក​ដទៃទៀត​នៃ​គ្រួសារ​ត្រកូល​ប៊ូ​ស​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោកស្រី​មេ​ឡា​នី​មកដល់​ភ្លាម នាំឱ្យ​បរិយាកាស​បុណ្យសព​កាន់តែ​អាប់អួរ និង​គ្រប់គ្នា​សម្លឹងមុខ​គ្នា​មិន​ចំ