អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ខ្លួន ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​

539
ចែករម្លែក

​មន្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​បាន​និយាយថា អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក អាស៊ី​ហ្វ អា​លី ហ្សា​ដារី​(Asif Ali Zardari ) ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃ​ចន្ទ​ទី​១០ ​ខែ​មិថុនា​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​លោក ណា​វ៉ា​ហ្ស៊ីស អា​លី អ្នកនាំពាក្យការរិយាល័យ​ប្រឆាំង​អំពើពុករលួយ​ប៉ាគី​ស្ថាន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​Reuters​ថា លោក អាស៊ី​ហ្វ អា​លី ហ្សា​ដារី ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។ បណ្តាញសារព័ត៌មាន​ប៉ា​គី​ស្ថាន បាន​និយាយថា ការរិយាល័យ​ប្រឆាំង​អំពើពុករលួយ​នេះ បាន​ចាប់ខ្លួន​លោក អាស៊ី​ហ្វ អា​លី ហ្សា​ដារី សម្រាប់​ការ​ស៊ើប​​អង្កេត​របស់​ខ្លួន​ចំពោះគណនី​ធនាគារ​ក្លែងបន្លំ​និង​ការលាង​លុយ​។​

​អតីត​ប្រធានាធិបតី​នេះ​មិន​អាច​ទាក់ទង​សម្រាប់​ការអត្ថាធិប្បាយ​បាន​ទេ​ ប៉ុន្តែ លោក​បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​កំហុស​ណាមួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទាំងនោះ​ទេ​ ហើយ​គណបក្ស​PPP របស់​លោក​បាន​និយាយថា ករណី​ទាំងនេះ គឺជា​ហេតុផល​នយោបាយ​៕​ដោយ​៖​សុខា​/sn/Ha

លោក អាស៊ី​ហ្វ អា​លី ហ្សា​ដារី គ្រវី​ដៃ នៅពេល​ចាកចេញ​ពី​វិមាន​រដ្ឋ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ កាលពី​ឆ្នាំ​២០១៣ បន្ទាប់ពី​ពិធី​បញ្ចប់​អាណត្តិ​