អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​អរគុណ​ចិន​ចំពោះ​ការជួយ​សម្របសម្រួល​ដំណើរការ​សន្តិភាព​

927
ចែករម្លែក

​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី កាលពី​ថ្ងៃអាទិត្យ​ទី​២២​មេសា បាន​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក យូ ថេន សេន (U Thein Sein )​ដោយ សន្យា​ជំរុញ​ការអភិវឌ្ឍន៍​ច្រក​សេដ្ឋកិច្ច​ចិន – មី​យ៉ាន់​ម៉ា​។​

​លោក វ៉ាង យី បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ទាំង​២ បាន​បង្ហាញ​ឱ្យឃើញ​នូវ​វឌ្ឍនភាព ហើយ​ចិន​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​​ជាមួយ​មី​យ៉ាន់​ម៉ា​ដើម្បី​ជំរុញ ការអភិវឌ្ឍ​ច្រក​សេដ្ឋកិច្ច​ចិន​- មី​យ៉ាន់​ម៉ា និង​ជំរុញ​នូវ​កម្លាំង​ជំរុញ​ថ្មី​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា​។​

​ចំពោះ​បញ្ហា​នៃ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា លោក វ៉ាង យី បាន​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការជួយ​ប្រទេស​បង់​ក្លា​ដែស​និង​មី​យ៉ាន់​ម៉ា​ដើម្ប​ដោះ​​ស្រាយ​បញ្ហា​នៃ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នេះ​។​

​លោក វ៉ាង​យី​បាន​និយាយថា​ប្រទេស​ចិន​មាន​សេចក្តី​រីករាយ​ដែល​ឃើញថា​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្វើឱ្យ​មាន​ដំណើរការ​ឆ្ពោះទៅ​រក​សន្តិភាព​និង​ដំណើរការ​ផ្សះផ្សា​​និង​ដើរ​តួនាទី​ក្នុង​ការស្ថាបនា​កិច្ចចរចា​សន្តិភាព​។​

​លោក យូ ថេន សេន បាន​និយាយថា​មី​យ៉ាន់​ម៉ា​បាន​កោតសរសើរ​ដល់​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការជំរុញ​ដំណើរការ​សន្តិភាព​ក្នុងស្រុក​របស់​ខ្លួន​ក៏​ដូចជា​ជំរុញ​កំណើន​​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម​របស់​ខ្លួន​ហើយ​រំពឹង​ថា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​មី​យ៉ាន់​ម៉ា​និង​ចិន​ឆ្ពោះទៅ​កាន់​កម្រិត​ខ្ពស់​ជឿន​​លឿន​ថ្មី​៕

​ជំនួប​ពិភាក្សា​រវាង លោក យូ ថេន សេន (​រូប​ឆ្វេង​)​និង លោក វ៉ាង យី កាលពី​ថ្ងៃអាទិត្យ​