អតីត​ប្រធានាធិបតី​ហ្វីលីពីន អាគី​ណូ ត្រូវបាន​ចោទប្រកាន់​នៅ​ក្នុងករណី​ថវិការដ្ឋ​

854
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​ខែមិថុនា​ថា អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក បេ​និក​ណូ អាគី​ណូ (Benigno Aquino )​ត្រូវបាន​ចោទប្រកាន់​ពីបទ​​ព្រហ្មទណ្ឌ​ដែល​ទាក់ទង​នឹង​ថវិការដ្ឋ​ចំនួន​៧២​ពាន់​លាន​ប៉េ​សូ​(១,៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយសារ​លោក​ខកខាន​មិន​ទទួលបាន​ការអនុម័ត​ពី​សភា​ដើម្បី ប្រើប្រាស់​មូលនិធិ​របស់​រដ្ឋ​នេះ​ដើម្បី​ចាប់ផ្តើម​គម្រោង​រដ្ឋាភិបាល​ធំៗ​ជាច្រើន​នោះ​។​

​លុយ​នេះ​បាន​ក្លាយជា​ប្រភព​នៃ​ភាពចម្រូងចម្រាស​ក្នុង​អាណត្តិ​របស់លោក បេ​និក​ណូ អាគី​ណូ ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៦ ដោយ​ក្រុម​អ្នក​រិះគន់​បាន​អះអាង​​ថា​លោក​បាន​ប្រើ​វា​ដើម្បី​ប្តូរ​នឹង​ផលប្រយោជន៍ ពី​ក្រុម​អ្នកតាក់តែង​ច្បាប់​។ ទោះជា​យ៉ាងណា​លោក តែងតែបាន​បដិសេធថា មិនបាន​ធ្វើ​ខុស​។​

​ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​ដោយ​រដ្ឋអាជ្ញា​ប្រឆាំង​អំពើពុករលួយ​ម្នាក់ ប៉ុន្តែ​វា​ត្រូវបាន​ឱ្យដឹង​ជា​សារ​ធាណៈ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មិថុនា​។​

​នៅក្នុង​ការចោទប្រកាន់​នេះ រដ្ឋអាជ្ញា Conchita Morales បាន​ចោទប្រកាន់ថា លោក បេ​និក​ណូ អាគី​ណូ​បាន​សរសេរ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់​ដល់​រដ្ឋមន្ត្រី​​ថវិកា​របស់លោក​ឱ្យ​បញ្ជូន​ថវិកា​ចំនួន​៧២​ពាន់​លាន​ប៉េ​សូ​ទៅលើ​គម្រោង​ផ្តួចផ្តើម​ពិសេស​មួយ​នៅ​ខែមិថុនា​ឆ្នា​២០១២ ។​

​លោក Conchita Morales បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​បើ​គ្មាន​ការយល់ព្រម​ពី​លោក បេ​និក​ណូ អាគី​ណូ​នោះទេ ការចេញ​មូលនិធិ​របស់ ក្រសួង​ថវិកា នឹងមិន​ត្រូវ​បានចេញ​ទេ ” ។​

​លោក បេ​និក​ណូ អាគី​ណូ បាន​បង្កើត​កម្មវិធី​ផ្តួចផ្តើម​មួយ​” កម្មវិធី​បែក​ចែក​ថវិកា​” ដើម្បី​បង្កើន​ការចំណាយ​សារ​ធា​រណៈ​នៅក្នុង​ប្រទេស​នេះ​ក្នុង​បំណង​បង្កើន​ការរីក​លូត​​លាស់​សេដ្ឋកិច្ច​។​

​កម្មវិធី​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១២​ប៉ុន្តែ​លោក បេ​និក​ណូ អាគី​ណូ​បាន​បង្ខំចិត្ត​បញ្ឈប់​វា គឺ​២​ឆ្នាំ​ក្រោយមក​បន្ទាប់ពី​តុលាការ​កំពូល​បានសម្រេច​ថា វា​រំលោភ​លើ​​បទ​ប្បញ្ញត្តិ​រដ្ឋធម្មនុញ្ញ​ដែល​ផ្តល់ឱ្យ​សភា នូវ​អំណាច​តែមួយគត់​នេះ ដើម្បី​អនុញ្ញាត​ការចំណាយ​រប​ស់​រដ្ឋាភិបាល​។​

​បើសិន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​នោះ លោក បេ​និក​ណូ អាគី​ណូ អាច​ប្រឈម​ការជាប់គុក​២​ឆ្នាំ​និង​ដាក់ឱ្យ​នៅក្រៅ​ឃុំ​ចំនួន​៤​ខែ​៕ដោយ:សុខា/sn

លោក បេ​និក​ណូ អាគី​ណូ អតីត​ប្រធានាធិបតី​ហ្វីលីពីន​