អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ច្រៀង​រាំ​សប្បាយ បន្ទាប់ពី​ចេញពី​សវនាការ​ពីបទ​ពុករលួយ​

939
ចែករម្លែក

អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ចាកុប ហ្ស៊ូម៉ា (Jacob Zuma)បានច្រៀងនិងរាំ នៅលើឆាកក្នុងការជួបជុំគ្នាមួយបន្ទាប់ពីបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃសុក្រទី៨មិថុនាជុំវិញការចោទប្រកាន់អំពីការប្រព្រឹត្តអំពើពុករលួយ។

លោក ចាកុប ហ្ស៊ូម៉ា អាយុ៧៦ឆ្នាំ ដែលត្រូវបានទម្លាក់អំពីអំណាចដោយគណបក្សខ្លួនផ្ទាល់របស់លោកកាលពីខែកុម្ភៈនោះ បានបង្ហាញខ្លួនៅតុលាការកំពូលនៅទីក្រុងDurban កាលពីថ្ងៃសុក្រ តាមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដែលទាក់ទងនឹងកិច្ចព្រមព្រៀងទិញអាវុធដែលមានទឹកប្រាក់ចំនួន២,៥ពាន់លានដុល្លារកាលពីចុងទស្សវត្តរ៍ឆ្នាំ១៩៩០ នៅពេលដែលលោក បានធ្វើជាអនុប្រធានាធិបតី។

លោកប្រឈមមុខនឹងការចោទប្រកាន់ចំនួន១៦ករណីពីបទលួចបន្លំយកលុយ និងការលាងលុយកខ្វក់ដែលទាក់ទងនឹងកិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធអឺរ៉ុបដើម្បីបង្កើនសមត្ថភាពកងទ័ពអាហ្វ្រិកខាងត្បូងបន្ទាប់ពីការបញ្ចប់របបប្រកាន់ពូជសាសន៍ក្នុងឆ្នាំ១៩៩៤ ។

នៅមុខតុលាការ អ្នកគាំទ្ររាប់ពាន់នាក់របស់លោក ចាកុប ហ្ស៊ូម៉ា បានច្រៀងចម្រៀងប្រឆាំងពូជសាសន៍និងគ្រវីទង់ដែលមានរូបមុខរបស់លោក ចាកុប ហ្ស៊ូម៉ានិងច្រៀងបន្ទរឈ្មោះរបស់លោក ខណៈដែលលោកត្រូវបាននាំខ្លួនចូលតុលាការ។

អ្នកគាំទ្រម្នាក់ បាននិយាយថា ” វាជាការខុសឆ្គងដែលនិយាយប្រាប់ប្រជាជននៅប្រទេសនេះថា ប្រធានាធិប តី ចាកុប ហ្ស៊ូម៉ា មានទោសកំហុស នៅមុនពេលលោកត្រូវបានវិនិច្ឆយនោះ “។

បន្ទាប់ពីពិភាក្សាច្បាប់នៅមុនការវិនិច្ឆយទោសនៅបន្ទប់តុលាការនោះ ចៅក្រម បានពន្យារពេលករណីនេះ ទៅដល់ថ្ងៃទី២៧ខែកក្កដា៕

លោក ចាកុប ហ្ស៊ូម៉ា ច្រៀងនិងរាំ នៅលើឆាកក្នុងការជួបជុំគ្នាមួយបន្ទាប់ពីបង្ហាញខ្លួន នៅតុលាការកាល