អតីត​ប្រធាន​ហ្វី​ហ្វា លោក សេប ប្ល៊ែ​ត​ធើ រង​ការចោទប្រកាន់ថា បៀតបៀន​លើ​កីឡាការិនី​អាមេរិក​

214

​លោក សេប ប្ល៊ែ​ត​ធើ (Sepp Blatter) បាន​រង​ការចោទប្រកាន់ថា បាន​បៀតបៀន​ផ្លូវភេទ​មកលើ​កីឡាការិនី ហូប សូ​ឡូ (Hope Solo) ជា​អ្នកចាំទី​នៅ​ក្រុម​កីឡាការិនី​បាល់ទាត់​ជម្រើសជាតិ​អាមេរិក​នៅក្នុង​កម្មវិធី​ប្រគល់ ពាន​មួយ​។​
​ ​
​សូ​ឡូ បាន​ប្រាប់​កាសែត​ព័រ​ទុយ​ហ្គា​ល់ Expresso ថា លោក ប្ល៊ែ​ត​ធើ​វ័យ​៨១​ឆ្នាំ​ចាប់​គូទ​របស់​នាង​ភ្លាមៗ មុនពេល​អ្នក​ទាំងពីរ​ឡើងលើ​ឆាក​ក្នុង​កម្មវិធី​ប្រគល់​ពាន Ballon dÒr កាលពី​ឆ្នាំ​២០១៣​។​
​ ​
​នាង​ចូលរួម​ប្រគល់​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​រួមជាមួយ​លោក ប្ល៊ែ​ត​ធើ ដែល​នៅពេលនេះ​ត្រូវបាន​ហាមឃាត់ ពី​វិស័យ​បាល់ទាត់​រយៈពេល​៦​ឆ្នាំ​។​
​ ​
​ក្នុង​បទ​សម្ភាស​មួយ នាង សូ​ឡូ បាន​អះអាងថា លោក ប្ល៊ែ​ត​ធើ​ចាប់​ផ្នែក​ខាងក្រោយ​របស់​នាង​តែ​ប៉ុន្មាន វិនាទី​មុនពេល​អ្នក​ទាំងពីរ​ឡើង​មកលើ​ឆាក​។ នាង​បាន​និយាយថា “​លោក ប្ល៊ែ​ត​ធើ ចាប់​កំប៉េះគូទ​របស់ខ្ញុំ​។ រឿងនេះ​កើតឡើង​នៅ​កម្មវិធី​ប្រគល់​ពាន Ballon dÒr ភ្លាមៗ​មុនពេល​ខ្ញុំ​ឡើងលើ​ឆាក​”​។​
​ ​
​បន្ទាប់មក​អ្នកចាំទី​រូបនេះ​បាន​និយាយ​ពី​របៀប​ដែល​នាង​ព្យាយាម​រំងាប់​អារម្មណ៍​មុនពេល​ប្រគល់​ពាន ជូន​មិត្ត​រួម​ក្រុម Abby Wambach ។​
​ ​
​នាង សូ​ឡូ បាន​និយាយថា “​នាង​មិនអាច​ប្រឈមមុខ​នឹង​លោក ប្ល៊ែ​ត​ធើ​បាន​ដោយសារតែ​អ្នក​ទាំងពីរ​ដល់ពេល​ត្រូវ ឡើង​ភ្លាមៗ​ហើយ​នាង​មិនបាន​ជួប​លោក​តាំងពី​ពេលនោះ​មក​។​
​ ​
​អ្នកនាំពាក្យ​របស់លោក ប្ល៊ែ​ត​ធើ បាន​និយាយថា “​ការចោទប្រកាន់​នេះ​គឺ​គួរ​ឲ្យ​អស់សំណើច​”​។ កាលពី​ថ្ងៃទី​១៦ ខែតុលា អ្នកចាំទី​រូបនេះ​បាន​ចេញមុខ​គាំទ្រ​ដល់​ស្ត្រី ដែល​បាន​ចេញមុខ​ប្រឆាំងនឹង​ការយាយី​ផ្លូវភេទ បន្ទាប់ពី​មាន ការចោទប្រកាន់​ជា​បន្តបន្ទាប់​ទៅលើ​លោក ហា​វី វ៉េ​ន​ស្តេ​ន (Harvey Weinstein) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាការិនី ហូប សូ​ឡូ (Hope Solo) និង​លោក សេប ប្ល៊ែ​ត​ធើ