អតីត​ពិធីករ​ទូរទស្សន៍ លោក​សូ​រ៉ា​យុទ្ធ ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​

237

​តុលាការ​ជាន់ខ្ពស់​កាល​ពី​អង្គារ​ទី ១២ កញ្ញា បាន​ដោះលែង​អតីត​ពិធីករ​ទូរទស្សន៍​ល្បីឈ្មោះ លោក សូ​រ៉ា​យុទ្ធ ស៊ូ​ថា​សា​ណា​ចិន្តា (Sorrayuth Suthassanachinda) ឱ្យនៅ​ក្រៅ​ឃុំ និង​អ្នក​រួមគំនិត​មួយរូប​ទៀត ដែល​ត្រូវបាន​កាត់ទោស​ពីបទ​លួច​បន្លំ​ប្រាក់ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​រប​ស់រ​ដ្ឋ​។​

​តុលាការ​បានអនុញ្ញាត​ឱ្យមាន​ការបង់ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ៥ លាន​បាត​សម្រាប់​ពួកគេ​ទាំងពីរ​ដោយមាន​លក្ខខណ្ឌ​ថា ពួកគេ​មិនត្រូវ​ចាក​ចេញពី​ប្រទេស​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តុលាការ​។​

​តុលាការ​បាន​និយាយថា អ្នក​ទាំងពីរ​ត្រូវតែ​រាយការណ៍​ទៅ​តុលាការ​រៀងរាល់​បី​ខែម្តង​។​

​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី ២៩ ខែសីហា​បាន​រក្សាទុក​ការសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​កាត់ទោស​លោក​សូ​រ៉ា​យុទ្ធ​ឱ្យ​ជាប់គុក ១៣ ឆ្នាំ​និង​បួន​ខែ​។​

​ករណីនេះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់លោក​សូ​រ៉ា​យុទ្ធ គឺ​ក្រុមហ៊ុន Rai Som Co និង​ជនជាប់ចោទ​ពីរ​នាក់​ទៀត​គឺ​និយោជិត​របស់​ក្រុមហ៊ុន Rai Som ឈ្មោះ ម៉ុ​ន​ថា ធារ៉ា​ដែ​ត និង​អតីត​បុគ្គលិក​ក្រុមហ៊ុន MCOT លោក ពី​ចា​ប៉ា អៀម​សា អាដ​។​

​តុលាការ​ជាន់​ទាប​បានសម្រេច​ថា​ចុងចោទ​ទាំងនេះ​បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​បន្លំ​យកប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​ទូរទស្សន៍​រដ្ឋ MCOT អស់ ១៣៨ លាន​បាត ដែល​បាន​ពី​ការផ្សាយពាណិជ្ជកម្ម​អំឡុង​ពេល​កាន់កាប់​តំណែង​របស់ សូ​រ៉ា​យុទ្ធ ក្នុងនាម​ជា​ពិធីករ​កម្មវិធី​ព័ត៌មាន​នៅលើ​ប៉ុស្តិ៍​លេខ​៩ រវាង​ឆ្នាំ ២០០៥ និង ២០០៦​។​

​លោក​ម៉ុ​ន​ថា ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក ១៣ ឆ្នាំ​និង ៤ ខែ​ហើយ និង លោក​ពី​ចា​ប៉ា ជាប់គុក ២០ ឆ្នាំ​។​

​ក្រុមហ៊ុន Rai Som ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៨ ម៉ឺន​បាត​ដោយហេតុថា​ក្រុមហ៊ុន​នេះ​បាន​បង់ប្រាក់​ចំនួន ១៣៨ លាន​បាត​រួចទៅហើយ​ឱ្យទៅ​ក្រុមហ៊ុន MCOT ៕ ដោយ៖ កញ្ញាដាលីស

អតីត​ពិធីករ​ទូរទស្សន៍ លោក​សូ​រ៉ា​យុទ្ធ ដើរ​ចេញពី​គុក​កាលពី​ថ្ងៃ​អង្គារ