អតីត​មិត្តស្រី​របស់​ចូ​វ យុន​ហ្វា​ត់ ទម្លាយ​ថា ពួកគេ​បែក​គ្នា​ដោយសារ​ម្តាយ​ខាង​ប្រុស​មិន​ពេញចិត្ត​

376
ចែករម្លែក

​នៅពេល​ពួកគេ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា តារាភាពយន្ត​ហុងកុង​លោក ចូ​វ យុន​ហ្វា​ត់ និង នាង​អ៊ី​ឌី ចាន់ បាន​ក្លាយជា​ប្រធានបទ​ដែល​គេ​និយាយ​ពេញទី​ក្រុង​។​

​ប៉ុន្តែ​នៅ​ប្រាំ​ឆ្នាំ​ក្រោយមក ក្នុង​ឆ្នាំ ១៩៨៣ ពួកគេ​បាន​បែក​គ្នា ដោយ​បំផ្លាញ​ក្តីសង្ឃឹម​របស់​អ្នកគាំទ្រ​ដែល​ចង់ឃើញ​មង្គលការ​របស់​អ្នក​ទាំងពីរ​។​

​ឥឡូវ​ចាន់ ដែល​ទាក់ទាញ​ក្រសែភ្នែក​របស់​ចូ​វ នៅពេល​ពួកគេ​បាន​ជួបគ្នា​នៅក្នុង​រឿង Vanity Fair ឆ្នាំ​១៩៧៨ បាន​ប្រាប់​សារព័ត៌មាន​តៃវ៉ាន់​នូវ​មូល​ហេតុដែល​ពួកគេ​ដើរ​ដល់​ផ្លូវបំបែក​។​

​ជាក់ស្តែង ម្ដាយ​របស់គាត់​មិន​ពេញចិត្ត​នូវ​របៀប​និយាយស្តី​ខ្លាំងៗ​របស់​នាង​នោះទេ ហើយ​លោ​កចូវ បច្ចុប្បន្ន​មាន​អាយុ ៦៤ ឆ្នាំ ត្រូវគេ​ស្គាល់​ច្បាស់​ថា​តែង​គោរព​តាម​បំណង​របស់​ម្តាយ​គាត់​។​

​នាង​ចាន់​ឥឡូវ​អាយុ ៥៩ ឆ្នាំ​និយាយថា “​ខ្ញុំ​នៅ​ក្មេង​និង​ក្បាលរឹង​។ ខ្ញុំ​និយាយ​អ្វីដែល​ចូលមក​ខួរក្បាល​ខ្ញុំ ហើយ​នោះ​មិនបាន​ធ្វើឱ្យ​ម្តាយ​គាត់​ពេញចិត្ត​ទេ​” ។​

​តារា​សម្តែង ដែល​បាន​ចាក​ចេញពី​ឧស្សាហកម្ម​កម្សាន្ត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ គឺ​ល្បីល្បាញ​ដោយសារ​នាង​ដើរតួ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ Return Of The Condor Heroes (១៩៨៣-១៩៨៤) ជាមួយ​អ៊ែន​ឌី ឡាវ​៕ ដោយ៖ កញ្ញាដាលីស

នាង​អ៊ី​ឌី ចាន់ និង​ចូ​វ យុន​ហ្វា​ត់​បែក​គ្នា​ក្នុង​ឆ្នាំ ១៩៨៣ ដោយសារ​ម្តាយ​របស់​លោ​កចូវ មិន​ពេញចិត្ត
នាង​អ៊ី​ឌី ចាន់ និង​ចូ​វ យុន​ហ្វា​ត់​បែក​គ្នា​ក្នុង​ឆ្នាំ ១៩៨៣ ដោយសារ​ម្តាយ​របស់​លោ​កចូវ មិន​ពេញចិត្ត