អតីត​មេឃុំ​សម័យ​រដ្ឋ​កម្ពុ​ជ្រា​ត្រូវបាន​ជួយ​រំលែក​ទុក្ខលំបាក​ពី​សម្ព័ន្ធ​យុវជន​ស្រឡាញ​ញ់​សន្តិភាព​

1226
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អតីត​មេឃុំ​សម័យ​រដ្ឋ​កម្ពុជា​ម្នាក់​ដែលមាន​វ័យ​ជរា​រួមទាំង​កូនៗ​និង​ចៅៗ​ទទួលបាន​ការជួយ​រំលែក​ភាពលំបាក​ក្នុង​ជីវភាព​ពី​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​និង​ក្រុម​កា​ងា​រណប​ក្ស​ខេត្តមណ្ឌលគិរី​។​

ការផ្តល់​ជា​ថវិកា​និង​ស្បៀងអាហារ​ដល់​អតីតមន្ត្រី​រាជការ​លើក​នេះ​គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ដឹកនាំ​ដោយ​លោក​រស់​សំណាង​ក្រុម​កា​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តមណ្ឌលគិរី​ចុះជួយ​ឃុំ​ស្រែ​ខ្ទុ​ម​និង​លោក​ប៊​ន​វិមាន​ប្រធាន​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ស្រុក​កែវ​សីមា​។​

​លោក​ប្រធាន ប៊​ន វិមាន បានឱ្យដឹងថា​ក្រុម (​ស​,​យ​,​ស​,​ស​)​ស្រុក​កែវ​សីមា​បាន​ចូលរួម​ចែក អំណោយ ដល់​គ្រួសារ ចាស់ជរា គឺ​លោក អ៊ំ​សេង ចេង អតីត មេឃុំ​សម័យ​រដ្ឋ​កម្ពុជា ដែលមាន​ជំងឺ​ប្រចាំកាយ ហើយ​មាន​សមាជិកគ្រួសារ​៤​នាក់​។

​ដោយមាន​កូនស្រី​និង​ចៅ​ពីរ​នាក់​ក្នុងបន្ទុក​ឪពុក​ក្មេង​ទាំងពីរ​ជា​គ្រូបង្រៀន​បាន​ស្លាប់ចោល​ដោយសា​គ្រោះថ្នាក់​ចរាច​ណ៏​។​រីឯ​ម្ដាយ​ចុះចោល​ទុកឱ្យ​កូន​នៅ​ជាមួយ​ជីតា​និង​អ៊ំស្រី​ដែល​ត្រូវ​ទទួល​រ៉ាបរង​ទំនុកបំរុង​ក្នុង​ជីវភាព​រស់នៅ​និង​កា​សិក្សា​រៀនសូត្រ​ថែម​ទៀតផង​។

​លោ​កថា​ក្រុម​ការ​គណបក្ស​ខេត្ត​ចុះជួយ​ឃុំ​ស្រែ​ខ្ទុ​ម​ដឹកនាំ​ដោយ​លោក រស់ សំណាង បាន​ជួយ ជា​សម្ភារ និង​ថវិកា​មានៈ​-​ថវិកា​២០​ម៉ឺន​រៀល អង្ករ​១​បេ​៥០​គីឡូក្រាម ត្រីខ​១​យួរ មី​១​កេះ ទឹកដោះគោ​១​យូ សម្ភារ​សិក្សា​។​ក្នុងនោះ​ក្រុមការងារ​ស​ម្ព័​ន​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​កែវ​សីមា​ដឹកនាំ​ដោយ​លោក​ផ្ទាល់​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​លោក​ឈៀក​ឈឹង​មេឃុំ​ជំទប់​ទី​១​បាន​ជួយឧបត្ថម្ភ​បន្ថែមចំនួន​២​ម៉ឺន​រៀល​ផងដែរ​។

​ក្រុមយុវជន​ស្រឡាញ់​សន្តិភាព​ទាំង​ខេត្តមណ្ឌលគិរី​ទាំង​បណ្តា​ស្រុក​ទាំងអស់​ត្រូវបាន​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​បញ្ជាក់ថា បានធ្វើ​សកម្មភាព​មនុស្សធម៌​ឥតឈប់ឈរ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ យ៉ាង​សស្រាក់សស្រាំ​៕S/​