អតីត​មេដឹកនាំ​តំបន់​ស៊ីន​ជាំ​ង​របស់​ចិន ជាប់គុក​អស់​មួយជីវិត ដោយសារ​ពុករលួយ​

189
ចែករម្លែក

​តុលាការ​បាន​និយាយថា​ម្នាក់​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​ជនជាតិ​អ៊ុយ​ហ្គួ​ររបស់​ចិន​និង​ជា​អតីត​មេដឹកនាំ​តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​ដែល​មាន​បញ្ហា​នោះ​ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​កាលពី​ថ្ងៃ​ចន្ទ ទី​២​ខែ​ធ្នូ​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​វា​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​លេចធ្លោ​បំផុត​នៅក្នុង​យុទ្ធនាការ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ប្រឆាំង​អំពើពុករលួយ​នៅ​ក្នុងគណ​បក្សកុម្មុយនិស្ត​ដែល​កំពុង​​កាន់​អំណាច​ដែល ក្រុម​អ្នក​រិះគន់​បាន​ប្រៀបធៀប​ទៅ​នឹង​ការ​បោសសម្អាត​គូប្រជែង​នយោបាយ​។​

​លោ​កនួរ បេក​គ្រី ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ជា​ប្រធាន​រដ្ឋបាល​ថាមពល​ជាតិ​របស់​ចិន​បាន​សារភាព​ថា​បាន​ទទួល​ប្រាក់​សំណូក​១១,២​លាន​​ដុល្លារ​ក្នុង​រយៈពេល​២០ ឆ្នាំ​មកនេះ ។ នេះ​បើ​យោង​តាម​តុលាការ​ប្រជាជន​ក្រុង​សេន​យ៉ាង ប្រទេស​ចិន​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​អះអាងថា លោក​បាន​ប្រើ​តួនាទី​របស់​លោក​ដើម្បី​រស់នៅ​យ៉ាង​ពិសេស​និង​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​លោក​និង​ក្រុមគ្រួសារ​របស់​លោក​ដោយ​ទិញ​​រថយន្ត​ទំនើបៗ ។​

​តុលាការ​នេះ​បាន​និយាយថា ” នៅ​តុលាកា​រ​លោកនួរ បេក​គ្រី បាន​និយាយថា​លោក​នឹង​គោរព​តាម​សាលក្រម​និង​មិន​ប្តឹង​ឧទ្ធរណ៍​ទេ​”​។​

​ដោយ​បន្ថែម​ពីលើ​ការជាប់គុក​អស់​មួយ​ជីវិត​នោះ​លោ​កនួរ បេក​គ្រី​ត្រូវបាន ដកហូត​សិទ្ធិ​នយោបាយ​អស់​មួយ​ជីវិត ហើយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់​របស់​លោក​ត្រូវបាន​​រឹបអូស​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោ​កនួរ បេក​គ្រី​បាន​សារភាព​ថា​បាន​ទទួល​ប្រាក់​សំណូក​១១,២​លាន​ដុល្លារ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​