អតីត​យោធិន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ជាន់មីន​រយៈពេល ជាង​៣០​ឆ្នាំ​ទទួលបាន​ថវិកា​៣​ម៉ឺ​ន​ដុល្លារ​ពី​ឧកញ៉ា​ចិត្ត​ធ​ម៌សម្រាប់ធ្វើ​ផ្ទះ​រស់នៅ​កំដរ​ជីវិត​ដ៏​សែន​កម្សត់​

244
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង ៖ ​​លោក​ឧកញ៉ា ហូ វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​នា​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​នាំយក​នូវ​អំណោយ​មាន​ជា​គ្រឿងឧបភោគ​បរិភោគ សំភារៈប្រើប្រាស់​រួម​និង​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​យកទៅ​ប្រគល់ជូន​ដល់​លោក ប៊ុន សារឿន អាយុ៥៤ឆ្នាំ ​ដែលជា​អតីត​យោធិន​ធ្លាក់ខ្លួន​ពិការ​ជាង​៣០​ឆ្នាំ​មកហើយ​ដោយសារ តែ​គ្រោះថ្នាក់​ដោយសារ​ជាន់មីន​នៅ​ខេត្តកំពង់ស្ពឺ​ខណៈពេលដែល​ស្រុក​កើតសង្គ្រាម​ហើយ​សព្វថ្ងៃ​គាត់​រស់នៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​មានប្រសាសន៍​ឱ្យដឹងថា ​ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​វេទនា​រប​ស់បុ​រស​ដែលជា​អតីត​យោធិន​អ​តី​តះ​កងពល​លេខ៧ បាន​ពិការ​ដាច់​ជើង​មួយ​ចំហៀង​១​ចំហៀង​ទៀត ​ត្រូវ​គ្រាប់​សុះ​ធ្លា​ក់បាន​ខ្លួន​ពិការ​ជាង​៣០​ឆ្នាំ​គ្មាន​ទាំង​ប្រពន្ធ​កូន​ហើយ​សព្វថ្ងៃ​រស់នៅក្នុង​កូនខ្ទម​កម្សត់ ​លើដី​ចំណីផ្លូវ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ​ការរស់នៅ​ទៀតសោត​ គឺ​អាស្រ័យ​បាន​អ្នកជិតខាង​ជួយ​យកអាសារ​ថែម​ទៀតផង​នោះ​ទើប​លោក​បានផ្តល់​ថវិកា​ចំនួន៣​ម៉ឺន​ដុល្លារ ​ដើម្បីរ​កក​ន្តែ​ង​សាង​សង់ផ្ទះ​អោយ​រស់នៅ​សមរម្យ​គួរឲ្យ​អាណិត​ណាស់​តាំងពី​ដាច់​ជើង​មក​គ្មាន​ប្រពន្ធ​មានគ្រួសារ​រស់នៅ​ជាមួយ​បងស្រី​ក៏​អត់​មាន​ប្ដី​ដែរ នៅផ្ទះ​លូន​អោន​ចូល​ក្រៅពី​ថវិកា​ចំនួន៣ម៉ឺន​ដុល្លារ​នោះ​ក៏មាន​បរិក្ខារ​រស់នៅ​មួយចំនួនធំ​ទៀត ដើម្បី​ជួយ​កាត់បន្ថយ​បន្ទុក​របស់​រាជរដ្ឋាភិបាល ដែលមាន​គោលនយោបាយ​ច្បាស់លាស់ ​ដើម្បី​ជួយ​ជនពិការ​សម័យ​សង្គ្រាម​ស៊ីវិល​ ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​អង្គ​ការ​ដែលមាន​ជើងសិប្បនិម្មិត​សូមជួយ​ប្រគល់ជូន​គាត់​មួយ​ផង​។​ បើ​មាន​លក់​លោក​នឹង​ទិញ​ជូន​គាត់​ថែម​ទៀតផង​។

​ដោយឡែក​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៍​សប្បុរស​របស់លោក​ឧក​ញ៉ា ហូ វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត ​ដែល​បាន​ជួយ​ទំនុកបម្រុង​​ដល់​លោក ប៊ុន សារឿន ដែល​ជា​អតីត​យោធិន​អ​តី​តកងពល​លេខ៧ បាន​ពិការ​ដាច់​ជើង​មួយ​ចំហៀង​១​ចំហៀង​ទៀត​ត្រូវ​គ្រាប់​សុះ​ធ្លា​ក់បាន​ខ្លួន​ពិការ​ជាង​៣០​ឆ្នាំ ទាំង​សម្ភារៈ​និង​ថវិកា​យ៉ាងច្រើន​ ដើម្បី​ជួយ​ទំនុកបម្រុង ​និង​ផ្គត់ផ្គង់​ក្នុង​ជីវភាព​រស់នៅ​បានយូរ​អង្វែង៕B/

#