អតីត​លោកសង្ឃ​ល្បីថៃ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ប្រាក់​និង​បំពាន​ផ្លូវភេទ ត្រូវចាប់ខ្លួនបញ្ជូនពីអាមេរិកមកទីក្រុង​បាងកក​

1725
ចែករម្លែក

​ប្រធាន​ដឹកនាំ​ការស៊ើបអង្កេត​នៃ​អង្គភាព​ស៊ើបអង្កេត​ពិសេស​ថៃ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែកក្កដា​ថា​លោកសង្ឃ​ថៃ ព្រះនាម វីរៈ​ពុល សុខ​ផល ឬ ង​ហ្លួង ភូ នេន​ខាំ ដែល​រត់គេចខ្លួន​នោះ គ្រោង​នឹង​មកដល់​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ បន្ទាប់ពី សង្ឃ​នេះ បាន​បដិសេធ មិន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​បត្យាប័ន​(ចាប់បញ្ជូនខ្លួន)ពីអាមេរិក ។​

​លោក ផៃ​ស៊ីត វង់​មួង ប្រធាន​ដឹកនាំ​ការស៊ើបអង្កេត​នេះ បាន​និយាយថា សង្ឃ សុខ​ផល ត្រូវបាន​រំពឹងថា​នឹង​មកដល់​អាកា​យានដ្ឋាន​សុវណ្ណ​ភូមិ នៅ​ម៉ោង​១០​យប់​ឬ​១១​យប់ ថ្ងៃ​ពុធ​។​

​លោក បាន​និយាយថា សង្ឃ សុខ​ផល បាន​បដិសេធ​មិន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការធ្វើ​បត្យាប័ន​ដែល​សម្រេច​ដោយ​តុលាការ​មួយ នៅ រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​សង្ឃ​នេះ​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​នៅ​ថៃ តាម​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ប្រាក់ រំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន និង ការលាង​លុយ​។​

​កិច្ច​ខំប្រឹងប្រែង​របស់​ថៃ​ក្នុង​ការធ្វើ​បត្យាប័ន សង្ឃ​អង្គ​នេះ បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំមុន​។ ការិយាល័យ​នៃ​អគ្គ​រដ្ឋអាជ្ញា​ថៃ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អាជ្ញាធរ​អាមេរិក​រហូត​ដល់​តុលាការ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បានអនុញ្ញាត​ឱ្យមាន​កា​រ​ធ្វើ​បត្យាប័ន​នេះ​។

​ថៃ​និង​សហរដ្ឋអាមេរិក មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជនឧក្រិដ្ឋ​៕ ដោយ៖ សុខា

សង្ឃ វីរៈ​ពុល សុខ​ផល ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​នៅ​ថៃ តាម​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ប្រាក់ រំលោភបំពាន​ផ្លូវភេទ និង លាង​លុយ