អតីត​សង្សារ​រ៉ូ​ណា​ល់​ដូ គ្រង​ឈុត​រ៉ូ​ប​ក្រហម​គ្មាន​ខោ​ទ្រនាប់ ចូលរួម​ពិធី​ដាក់​បញ្ចាំង​រឿង Sorry Angel នៅ​ទីក្រុង​កាន​

1395
ចែករម្លែក

​អតីត​សង្សារ​រ៉ូ​ណា​ល់​ដូ នាង អាយ​រី​ណា សាយ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រចាំឆ្នាំ​លើក​ទី ៧១ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ឧសភា ខណៈដែល​នាង​បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​កម្មវិធី​បញ្ចាំង​ខ្សែភាពយន្ត​រឿង Sorry Angel ។​

​កំពូល​តារា​បង្ហាញ​ម៉ូត​រុស្សី​វ័យ ៣២ ឆ្នាំ​រូបនេះ​បានធ្វើឱ្យ​គ្រប់គ្នា​ចំហ​មាត់​ជាមួយ​ឈុត​រ៉ូ​ប​ក្រហម​គ្មាន​ខោស្លីប​របស់​នាង ខណៈដែល​នាង​ឈរ​ឱ្យគេ​ថត​យ៉ាង​ហំហួន​នៅ​សាលសន្និសីទ Palais des Festivals ។​

​នាង​បាន​ចូលរួម​ជាមួយ​តារា​ល្បីៗ​ជាច្រើន​រួមទាំង នាង ប៉េ​ត្រា នឹម​កូ​វ៉ា (Petra Nemcova) ផងដែរ ដើម្បី​អបអរសាទរ​ខ្សែភាពយន្ត​បារាំង​ថ្មី​នេះ ដែល​ត្រូវបាន​សម្រិតសម្រាំង​សម្រាប់​ពានរង្វាន់​ស្លឹក​ដូង​មាស (Palme D’Or) ឆ្នាំ ២០១៨​។​

​តារា​សក់ទង់ដែង​រូបនេះ​ហាក់​ដើរ​ពើងទ្រូង​យ៉ាង​មាន​ទំនុកចិត្ត​ក្នុង​ឈុត​សិច​ស៊ី​គ្មាន​ខោ​ទ្រនាប់​របស់​នាង ដើម្បី​បង្អួតរាង​ស្វ៊ែ​ល​ស្អាត​របស់​នាង​។​

​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria’s Secret រូបនេះ​នៅតែមាន​រាង​ស្អាត​ដដែល​ថ្វី​ត្បិត​ទើបតែ​ប្រសូត្រ​បុត្រ​ដំបូង​របស់​នាង​កាលពី​មួយឆ្នាំ​មុននេះ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

អាយ​រី​ណា សាយ បង្អួតរាង​សិច​ស៊ី ក្នុង​ឈុត​រ៉ូ​ប​ក្រហម​គ្មាន​អាវទ្រនាប់​នៅ​ទីក្រុង​កាន កាលពី​ថ្ងៃ​ព្រហស្បតិ៍