អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជិត​៣០០​នាក់ នៅ​ខេត្តព្រៃវែង ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​

783
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជិត​៣០០​នាក់ នៅ​ខេត្តព្រៃវែង បានមក​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ពួកគាត់​អស់​ជំនឿន​ទៅលើ​អតីត​មេដឹកនាំ​របស់​ពួកគាត់​។ ពិធី​ទទួល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ ជិត​៣០០​នាក់ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ នេះ នៅ​ឃុំ​ព្នៅ ស្រុក​ពារាំង ខេត្ត ព្រៃវែង ក្រោម​អធិបតីភាព​លោក ស សុខា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ព្រៃវែង​។​

​លោក ស សុខា បាន​មានប្រសាសន៍ថា ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ថា​បងប្អូន​មកពី​បក្ស​ណា​ទេ គឺ​សុទ្ធតែជា​បងប្អូន​ខ្មែរ​ដូចគ្នា ឈាមជ័រ​តែមួយ យើង​ត្រូវតែ​ស្រលាញ់គ្នា សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្រោម​ម្លប់ នៃ​សុខសន្តិភាព​ជានិច្ច​និរន្តរ៍​។ ហើយ​នាម​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ព្រៃវែង លោក​មាន​ក្តីសប្បាយ​រីករាយ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​បងប្អូន ចំនួន ២៩៣​នាក់ ដែលជា​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានមក​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ព្នៅ ស្រុក​ពារាំង ខេត្ត ព្រៃវែង នាពេលនេះ​។​

​សូមជម្រាបថា នាពេល​កន្លងមកនេះ អ​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តព្រៃវែង​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគាត់​អស់ជំនឿ​លើ​មេដឹកនាំ​របស់​ពួកគាត់ ដែល​តែងតែ​បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ជាពិសេស​ចុងក្រោយ​នេះ ពួកគាត់​បានដឹង​ច្បាស់​អំពី​គំនិត​ក្បត់ជាតិ​របស់លោក​សម រង្ស៊ី ដែល​បាន​ព្រៀម​ព្រៀង​ជាមួយ​បរទេស​កាត់​ទឹកដី​ខ្មែ​ថថ​ចំនួន​៤​ខេត្ត​ឲ្យ​ទៅ​បរទេស​៕