អតីត​ស្តេច​ម៉ាឡេស៊ី​មាន​វិប្បដិសារី ដែល​សម្រេចចិត្ត​រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី ពូកែ​និយាយ​កុហក​

502
ចែករម្លែក

​ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំមុន​នៅក្នុង​ពិធី​អ៊ីស្លាម​សម្ងាត់​មួយ ដែល​បាន​កើតឡើង​នៅមុន​ពេលដែល​ស្តេច​ម៉ូ​ហា​ម៉ាត់​ដាក់​រាជបល្ល័ង្ក​របស់​ទ្រង់​នៅ​ខែមករា​ឆ្នាំនេះ​។ របាយការណ៍​អំពី​ការ​លែងលះ​របស់​ទ្រង់​ម៉ូ​ហា​ម៉ាត់​ជាមួយ​អតីត​បវរកញ្ញា​ក្រុង​មូ​ស្គូ​នាង រី​ហា​ណា អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា បាន​បែកធ្លាយ​នៅ​ខែមិថុនា​។​

​កាសែត Daily Mail របស់​អង់គ្លេស​បាន​ស្រង់​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ដោយ​ព្រះបរមរាជវាំង​ថា ទ្រង់ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ាត់ ទី​៥ អតីតព្រះមហាក្សត្រ​រប​ស់​ម៉ាឡេស៊ី បាន​សម្តែង​ការសោកស្តាយ​ចំពោះ “​ជម្រើស​ផ្ទាល់ខ្លួន​ដែល​បាន​ធ្វើឡើង​នៅក្នុង​ជីវិត​ឯកជន​របស់​ទ្រង់​” បន្ទាប់ពី​ទ្រង់​បាន​រៀបការ​ជាមួយ​រាជ​នី​សម្រស់​រុស្ស៊ី រី​ហា​ណា អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា​។​

​យោងតាម​សេចក្តីថ្លែងការណ៍​នេះ “​រឿងនេះ​បាន​បង្ក​ភាពច្របូកច្របល់​ក្នុងចំណោម​ប្រជាជន ដែលនាំឱ្យ​មានការ​ខ្វែង​គំនិត​គ្នា​ពេញ​បណ្តាញ​សង្គម នៅពេល​វា​ត្រូវបាន​ដុត​បញ្ឆេះ​ឡើង​ដោយ​ពាក្យ​ចចាមអារ៉ាម​មិនអាច​ជឿទុកចិត្ត​បាន​”​។​

​ឯក​សារបាន​បន្តថា ទ្រង់​ស៊ុ​លត​ង់ ដែល​បាន​បោះបង់​រាជបល្ល័ង្ក​កាលពី​ខែមករា​ប៉ុន្តែ​នៅតែ​ជា​អភិបាលរដ្ឋ​កេ​ឡាន់​តាន់ បាន​អះអាងថា ទ្រង់​និង​នាង​វ៉ូ​វ៉ូ​ឌី​ណា​បាន​លែងលះគ្នា ដោយ​ពន្លះ​អតីត​ប្រពន្ធ​របស់​ទ្រង់​ថា “​ពូកែ​និយាយ​កុហក​នៅក្នុង​បណ្តាញ​សង្គម​”​។​

​ទ្រង់​បាន​លើក​អំណះអំណាង​ឡើង​ថា នាង “​បាន​បរិ​យា​កេរ្តិ៍​គ្រួសារ​រាជវង្ស​” ដោយ​បង្ហោះ​សារ Twitter ជាច្រើន ដែល​បង្កឱ្យមាន​ជម្លោះ​លែងលះ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ទ្រង់ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ាត់ ទី​៥ សោកស្តាយ ដែល​រៀបការ​ជាមួយ​នាង​អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា
#